ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្វាអង្កត់ស្ថិតក្នុងប្រភេទសត្វមានដោយកម្រនៅកម្ពុជា

ភ្នំពេញ៖ ស្វាអង្កត់ស្ថិតក្នុងប្រភេទសត្វមានដោយកម្រ ហើយត្រូវបានចុះបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទងាយរងគ្រោះលើពិភពលោក។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ថាមិនមានទិន្នន័យច្បាស់លាស់ពីចំនួននៃសត្វស្វាអង្កត់នៅលើពិភពលោកនោះទេ ហើយនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជាទាំងអស់ ក៏មិនទាន់បានកំណត់ច្បាស់លាស់ពីចំនួនសត្វស្វាអង្កត់នៅឡើយ។ តែតាមការសិក្សានៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរី តែមួយ បង្ហាញថាមានវត្តមានសត្វស្វាអង្កត់ចំនួន ៥៦ក្រុម មានប្រមាណ ១៤០ក្បាល។

លោកបន្ថែមថា៖ «ស្វាអង្កត់មានវត្តមានតិចតួចនៅខាងលិចទន្លេមេគង្គ និងមានជាមធ្យមនៅភាគខាងកើតទន្លេមេគង្គនៃប្រទេសកម្ពុជា។ វាក៏មានវត្តមានផងដែរនៅភាគឦសាននៃប្រទេសឥណ្ឌា និងភាគខាងត្បូងនៃប្រទេសចិន និងភាគខាងជើងនៃប្រទេសថៃ និងឥណ្ឌូចិន»។

ស្វាអង្កត់មានភិនភាគដូចស្វាត្រោសបេះបិទ ទាស់តែមានមាធធំជាងស្វាត្រោសបន្តិច និងមានមុខពណ៌ក្រហម។ វាមានទម្ងន់ជាមធ្យមចាប់ពី ៨-១២គីឡូក្រាម។ ផ្នែកខាងលើនៃដងខ្លួនមានពណ៌ប្រែប្រួលពីខ្មៅស្រាលទៅត្នោតស្រាល បន្ទាប់មកទៅជាក្រហមព្រឿងៗ ដែលអាស្រ័យទៅតាមអាយុ និងទីកន្លែងរស់នៅ។

ស្វាឈ្មោលពេញវ័យមានរោមដុះពីក្រោមចង្កាច្រើនជាងពុកចង្កា។ ស្បែកមុខមានពណ៌ក្រហមត្នោត ហើយមានពណ៌ក្រហមខ្លាំងនៅពេលអាកាសធាតុក្ដៅ និងនៅរដូវបន្តពូជ។ នៅពេលចាស់ទៅ ផ្នែកខាងខ្នងរហូតដល់ស្មាមានរោមវែងហើយក្រាស់ ផ្ទៃមុខមានរោមស្ដើង ថ្ងាសទំពែកលយទៅមុខរាងចោត។ ផ្នែកត្រគាក កន្ទុយមានរោមខ្លីហើយស្ដើង និងមានប្រវែងតិចជាង ១០% នៃប្រវែងពីក្បាលដល់ដងខ្លួន។

ស្វាអង្កត់ជាសត្វចូលចិត្តរស់នៅតំបន់ខ្ពស់ៗ ព្រៃស្រោង និងពាក់កណ្ដាលស្រោងក្នុងព្រៃធម្មជាតិ និងព្រៃដុះឡើងវិញដែលមានរយៈកម្ពស់រហូតដល់ ២ ០០០ម៉ែត្រធៀបនីវ៉ូសមុទ្រ ហើយវាចំណាយពេលច្រើននៅលើដីដើម្បីរកចំណី។ ពួកវាស៉ីគ្រាប់រុក្ខជាតិ ផ្លែឈើ មើមឈើ និងប្រភេទសត្វល្អិតតូចៗជាអាហារ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក