ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឆ្នាំ២០២២ ម៉ារ៉ុក បង្កើតប្រវត្តិសាស្រ្តទាំងបាល់ទាត់បុរស និងនារី

ម៉ារ៉ុក៖ ប្រវត្តិសាស្រ្តថ្មីនៃបាល់ទាត់របស់ក្រុមជម្រើសជាត់ម៉ារ៉ុកត្រូវបានបើកទំព័រថ្មី ក្រោយទទួលបានជោគជ័យផ្ទួនក្នុងការប្រកួតអន្តរជាតិទាំងក្រុមជម្រើសជាតិបុរស និងក្រុមជម្រើសជាតិនារី។ 

នៅក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃពានរង្វាន់ជើងឯកពិភពលោក FIFA World Cup កាលពីយប់មិញ ក្រុមជម្រើសជាតិម៉ារ៉ុក បានក្លាយជាក្រុមចុងក្រោយគេមកពីទ្វីបអាហ្វ្រិកដែលបន្តមានវត្តមានក្នុងព្រឹត្តិការណ៍ World Cup ក្រោយទម្លាក់ជើងឯកឆ្នាំ២០១០ អេស្ប៉ាញ។ យប់មិញនេះ ម៉ារ៉ុកដែលជាក្រុមលេខ ១ ក្នុងពូល បានទម្លាក់ក្រុមជម្រើសជាតិអេស្ប៉ាញ ដោយលទ្ធផល ៣-០ ក្នុងវគ្គប៉េណាល់ទីកាត់សេច​ក្តី ក្រោយលទ្ធផល ១២០នាទីស្មើគ្នា ០-០។ លទ្ធផលនេះ រុញច្រានឱ្យម៉ារ៉ុក ឈានទៅកាន់វគ្គ​ ៨ក្រុមចុងក្រោយ ដោយត្រូវជួបព័រទុយហ្គាល់ ដែលបានលត់ស្វីសក្នុងលទ្ធផលចាស់ដៃ ៦-១។

ដោយឡែក សមិទ្ធិផលជាប្រវត្តិសាស្រ្តនៃក្រុមជម្រើសជាតិនារីនៃបាល់ទាត់ម៉ារ៉ុកវិញ គឺជាការឈានឡើងដល់វគ្គចែកពូលជាលើកដំបូងបង្អស់ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នៅក្នុងព្រឹត្តិការណ៍ World Cup ស្រ្តីឆ្នាំ២០២៣ ខាងមុខនេះ ដែលនឹងធ្វើឡើងនៅក្នុងប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់។ ការឈានឡើងដល់វគ្គចែកពូលនេះ ក្រោយក្រុមជម្រើសជាតិនារីម៉ារ៉ុក បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ជើងឯកបាល់ទាត់នារីទ្វីបអាហ្វ្រិក ឆ្នាំ២០២២ រួមជាមួយ នីហ្សេរីយ៉ា អាហ្វ្រិកខាងត្បូង និងប្រទេសហ្ស៊ាំប៊ី។ 

ឆ្នាំនេះអាចរាប់បានថាជាឆ្នាំជោគជ័យធំបំផុតមួយក្នុងប្រវត្តិសាស្រ្តបាល់ទាត់របស់ម៉ារ៉ុក។ យើងនឹងចាំមើលថា តើក្រុមជម្រើសជាតិម៉ារ៉ុក អាចធ្វើបានល្អដល់កម្រិតណាទៀតក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នេះ?




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក