វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ស្វាក្តាមជាសត្វដែលមានស្ទើទូទាំងតំបន់នៃប្រទេសកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានលើកឡើងថា សត្វស្វាក្ដាមគឺជាសត្វដែលមានស្ទើតែទូទាំងប្រទេសកម្ពុជា វាគឺជាសត្វដែលចូលចិត្តរស់នៅជាហ្វូងដែលអាចមានដល់ ១០០ក្បាលឯណោះក្នុងមួយហ្វូង។

លោក នេត្រ ភក្ត្រា បានសរសេរនៅលើហ្វេសបុករបស់លើកនៅដើមខែធ្នូនេះថា ស្វាក្តាមរស់នៅក្នុងតំបន់ព្រៃស្ទើរគ្រប់ប្រភេទក្នុងនោះរួមមាន ព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ព្រៃឬស្សី តំបន់វាលភក់ ព្រៃលិចទឹក ព្រៃកោងកាង ឆ្នេរខ្សាច់ និងតាមឆ្នេរកោះជាដើម។

ចំណីរបស់វារួមមាន ក្តាម បង្កង ខ្យង ខ្ចៅ គ្រុំ លៀស ងាវ សត្វល្អិត ផ្លែឈើ និងត្រួយឈើជាដើម។ ស្វាក្តាមជាប្រភេទសត្វមិនខ្លាចទឹក និងមានជំនាញហែលទឹក។ ស្វាក្តាមឈ្មោលអាចហែលមុជទឹករហូតដល់ចម្ងាយ ៥០ម៉ែត្រ។

ស្វាក្តាម កូនម្តងបានតែមួយគត់បន្ទាប់ពីពពោះអស់រយៈពេល៥-៦ខែ។

លោកថា៖ «ស្វាក្តាមមានវត្តមានស្ទើរតែទូទាំងតំបន់នៃប្រទេសកម្ពុជា និងបណ្តាប្រទេសនានានៃភូមិភាគអាស៊ីអាគ្នេយ៍រួមមាន៖ ប្រទេសថៃ ម៉ាឡេស៊ី ហ្វីលីពីន និងកោះសូម៉ាត្រា។ ស្វាក្តាមស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ។ មិនមានទិន្នន័យច្បាស់លាស់ថាពិភពលោកនេះមានសត្វស្វាក្តាមប៉ុន្មានក្បាលឡើយ ចំណែកកម្ពុជា យើងក៏មិនទាន់អាចកំណត់បានដែរ»។

តាមការឱ្យដឹងពីលោក នេត្រ ភក្ត្រា ស្វាក្តាមមានការផ្លាស់ប្តូរពណ៌ពីរដំណាក់កាលសំខាន់ៗគឺពណ៌ប្រផេះលាយត្នោត និងពណ៌ក្រហមភ្លី ចំពោះការផ្លាសប្តូរពណ៌នេះប្រែប្រួលទៅតាមអាយុកាល ភេទ និងទីតាំងរស់នៅរបស់វា។ ជាទូទៅវាមានពណ៌ប្រផេះភ្លឺទៅពណ៌ក្រហមភ្លឺពេលដែលវារស់នៅក្នុងព្រៃចំណែកឯពពួកស្វារស់នៅមាត់សមុទ្រភាគច្រើនមានពណ៌ភ្លឺឆើតជាងប្រភេទដែលរស់នៅតាមតំបន់ផ្សេងៗទៀត។

ស្វាក្តាមមានប្រវែងពីក្បាលដល់កន្ទុយ ៩២-១០៩ស.ម ហើយកន្ទុយរបស់វាវែងជាងគេក្នុងចំណោមប្រភេទស្វានានានៅទ្វីបអាស៊ី។ កូនរបស់វាកើតមកមានពណ៌ខ្មៅ។ ចំពោះស្វាមិនទាន់ពេញវ័យមានដុះរោមកញ្ចុំវែងៗលើក្បាល ចំណែកស្វាចាស់វិញមានរោមវែងក្រាស់ដុះជុំវិញមុខ និងមានថ្ងាសទំពែក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក