ឯកអគ្គរដ្ឋទូតអាមេរិកចប់អាណត្តិទទួលបានគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសិរីវឌ្ឍន៍ ពីនាយករដ្ឋមន្ត្រី | ឯកអគ្គរដ្ឋទូតអាមេរិកថាក្រោមការដឹកនាំរបស់សម្ដេចធិបតីទំនាក់ទំនងកម្ពុជា-អាមេរិកបង្ហាញសញ្ញាវិជ្ជមានកាន់តែច្រើន | ឯកអគ្គរាជទូតកាតាចង់ដឹកនាំអ្នកវិនិយោគកាតាមកស្វែងយល់ពីសក្ដានុពលកម្ពុជា | ទូតកាតាជូនបាល់ World Cup ដល់សម្ដេចតេជោ |

អូស្តាលី អនុវត្តវិធានបិទខ្ទប់នៅទីក្រុងស៊ីដនីបន្ត បើទោះអ្នកឆ្លងមានការកើនឡើងតិចតួច

អូស្ត្រាលី៖ ប្រជាជនរស់នៅក្នុងទីក្រុងស៊ីដនីយ៉ាងហោចណាស់ ៥លាននាក់ នឹងត្រូវបន្តជាប់គាំងនៅក្នុងលំនៅដ្ឋានរបស់ខ្លួនរយៈពេល១សប្តាហ៍បន្តទៀត ខណៈអាជ្ញាធរអូស្រ្តាលីបានប្រកាសរកឃើញករណីឆ្លងក្នុងសហគមន៍ ២៧នាក់បន្តទៀតនៅថ្ងៃពុធនេះ។

ការដាក់បទបញ្ជាឱ្យនៅផ្ទះ ឬ Stay at Home Order ត្រូវបានអនុវត្តអស់រយៈពេល ២សប្តាហ៍ទៅហើយក្នុងទីក្រុងធំៗរបស់អូស្រ្តាលី ដែលជាវិធានការដ៏សំខាន់មួយរបស់អាជ្ញាធរអូស្រ្តាលីក្នុងការទប់ស្កាត់ការរាលដាលវីរុសកូវីដ-១៩ បន្ទាប់ពីអូស្រ្តាលីបានរកឃើញការចម្លងវីរុសកូវីដ-១៩ Delta ជាទ្រង់ទ្រាយធំក្នុងសហគមន៍នៅប្រទេសរបស់ខ្លួន។ 

អភិបាលរដ្ឋ New South Wales លោកស្រី Gladys Berejiklian បានលើកឡើងថា វីរុសប្រភេទ Delta នេះគឺមានភាពខុសប្លែកខ្លាំងពីបណ្តាវីរុសមុនៗដែលទាមទារឱ្យយើងមានការប្រុងប្រយ័ត្នបន្ថែមទៀត ហើយដាច់ខាតត្រូវតែប្រយុទ្ធនឹងយកឈ្នះវាឱ្យបាន។ លោកស្រីបញ្ជាក់ថា ពួកយើងទាំងអស់គ្នាមិនចង់ស្ថិតក្នុងស្ថានភាពបែបបច្ចុប្បន្ននេះឡើយ ដែលតម្រូវឱ្យមានការបិទខ្ទប់ បើកឡើងវិញ បិទខ្ទប់ ហើយក៏បើកឡើងវិញនោះទេ ហើយប្រាកដណាស់ថា ដើម្បីធានាថានេះជាការបិទខ្ទប់លើកចុងក្រោយ ទាល់តែប្រជាពលរដ្ឋទាំងអស់បានទទួលវ៉ាក់សាំងបង្ការកូវីដ-១៩គ្រប់ៗគ្នាជាមុនសិន។

គួរឱ្យដឹងថា នៅពេលនេះវិធានការបិទខ្ទប់នៅអូស្រ្តាលីអាចនឹងបន្ត ហើយបញ្ចប់នៅថ្ងៃទី១៦ ខែកក្កដាខាងមុខនេះ។ អូស្រ្តាលី ត្រូវបានគេទទួលស្គាល់ថាជាប្រទេសដែលរងគ្រោះតិចតួចដោយសារវិបត្តិកូវីដ-១៩។ រាប់ចាប់តាំងពីកូវីដ-១៩បានផ្ទុះឡើងមកទល់នឹងបច្ចុប្បន្ននេះ អូស្រ្តាលីទើបមានអ្នកឆ្លងប្រមាណ ៣ម៉ឺនករណីប៉ុណ្ណោះ ខណៈអ្នកស្លាប់មានចំនួន ៩១០នាក់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក