ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អ្នកដែលកាឡៃកាពិតដោយគ្រាន់តែចង់ឱ្យពលរដ្ឋខឹងរដ្ឋាភិបាលមិនបានជួយអ្វីដល់វិស័យកសិកម្មទេ

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា បានលើកឡើងថាការការឡៃការពិតដោយគ្រាន់តែចង់ឱ្យពលរដ្ឋខឹង និងជេរស្ដីមកលើរដ្ឋាភិបាល ឬរដ្ឋមន្ត្រី ពិតមិនបានជួយអ្វីដល់វិស័យកសិកម្មនៅកម្ពុជាទេ។

ថ្លែងក្នុងកិច្ចសំណេះសំណាលអំពីវិស័យកសិកម្មនៅកម្ពុជា នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងថា ការយកពាក្យសំដីរបស់លោកតែមួយពាក្យពីរពាក្យទៅច្នៃជាព័ត៌មានបំភ្លើសដើម្បីឱ្យសាធារណជនខឹងលើរូបលោកនោះពិតមិនបានជួយអ្វីដល់វិស័យកសិកម្មកម្ពុជានោះទេ។ លោករដ្ឋមន្ត្រីថានេះមិនមែនជាសិទ្ធិបញ្ចេញមតិនោះទេ។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ក្រសួងកសិកម្មបានចេញលិខិតមួយឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន VOD ដែលបានចុះផ្សាយជាបន្តបន្ទាប់ចោទប្រកាន់ក្រសួងកសិកម្មបានហាមពលរដ្ឋមិនឱ្យរិះគន់ក្រសួងចំពោះការធ្លាក់ថ្លៃស្រូវ ក្រសួងបានគំរាមចាប់ខ្លួនអ្នកដែលរឹះគន់ និងបានឃាត់ខ្លួនអ្នកដែលបានរិះគន់រឿងកសិកម្មជាដើម។

ក្រសួងកសិកម្មចាត់ទុកការចុះផ្សាយនេះមិនត្រឹមត្រូវ និងបានចោទប្រកាន់ខុសពីការពិតដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សាធារណៈមតិ។

ក្នុងលិខិតនោះក្រសួងកសិកម្មបានលើកឡើងថា៖ «ការអ្នកសារព័ត៌មាន VOD ខកខានមិនបានត្រួតពិនិត្យនូវសេចក្ដីរាយការណ័មិនត្រឹមត្រូវ និងប្រាសចាកការពិតរបស់អ្នកសារព័ត៌មានខ្លួន ឆ្លុះបញ្ជាំងឱ្យឃើញនូវកង្វះវិជ្ជាជីវៈ ឬការលម្អៀងផ្នែកនយោបាយ ឬការបង្កប់ចេតនាបង្ខូចកេរ្ត៍ឈ្មោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្រសែភ្នែកសាធារណៈមតិដែលទទួលបានព័ត៌មានពីការផ្សាយជាភាសាអង់គ្លេសរបស់ VOD»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក