ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីកសិកម្មស្នើដល់អ្នកសរសេរព័ត៌មានចំនួន ៦នាក់របស់ VOD អង់គ្លេសចេញមកការពារអ្វីដែលពួកគាត់សរសេរ

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម លោក ឌិត ទីណា បានស្នើដល់អ្នកយកព័ត៌មានរបស់ VOD ចំនួន ៦នាក់ដែលបានសរសេរព័ត៌មានប្រាស់ចាក់ន័យដើមរបស់ក្រសួងក្នុងការសម្របសម្រួលបញ្ហាតម្លៃស្រូវរបស់កសិករក្នុងខេត្តបន្ទាយមានជ័យ និងបាត់ដំបង ឱ្យចេញមកបកស្រាយ និងគោលជំហររបស់ពួកគេលើការសរសេរនេះ។

ថ្លែងក្នុងកិច្ចសំណេះសំណាលអំពីវិស័យកសិកម្មនៅកម្ពុជា នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោករដ្ឋមន្ត្រី ឌិត ទីណា បានហៅឈ្មោះអ្នកយកព័ត៌មាន VOD ទាំង៦នាក់តែម្ដង ដោយស្នើឱ្យពួកគេចេញមកការពារ និងបង្ហាញពីការយល់ឃើញរបស់ពួកគេ។ លោករដ្ឋមន្ត្រីគិតថា ការសរសេរដែលប្រាសចាកន័យដើមទាំងនេះអាចបណ្ដាលមកពីការបកប្រែ ឬអាចមកពីអ្នកកែអត្ថបទរបស់ពួកគេ។

លោកថា៖ «បើសិនជាមកដល់ថ្ងៃនេះខ្ញុំខុស ខ្ញុំកែ។ តែមកដល់ថ្ងៃនេះខ្ញុំទទួលតែព័ត៌មានដែលចោទប្រកាន់»។

កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ ក្រសួងកសិកម្មបានចេញលិខិតមួយឆ្លើយតបទៅនឹងការចុះផ្សាយរបស់សារព័ត៌មាន VOD ដែលបានចុះផ្សាយជាបន្តបន្ទាប់ចោទប្រកាន់ក្រសួងកសិកម្មបានហាមពលរដ្ឋមិនឱ្យរិះគន់ក្រសួងចំពោះការធ្លាក់ថ្លៃស្រូវ ក្រសួងបានគំរាមចាប់ខ្លួនអ្នកដែលរឹះគន់ និងបានឃាត់ខ្លួនអ្នកដែលបានរិះគន់រឿងកសិកម្មជាដើម។

ក្រសួងកសិកម្មចាត់ទុកការចុះផ្សាយនេះមិនត្រឹមត្រូវ និងបានចោទប្រកាន់ខុសពីការពិតដែលនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សាធារណៈមតិ។

ក្នុងលិខិតនោះក្រសួងកសិកម្មបានលើកឡើងថា៖ «ការអ្នកសារព័ត៌មាន VOD ខកខានមិនបានត្រួតពិនិត្យនូវសេចក្ដីរាយការណ័មិនត្រឹមត្រូវ និងប្រាសចាកការពិតរបស់អ្នកសារព័ត៌មានខ្លួន ឆ្លុះបញ្ជាំងឱ្យឃើញនូវកង្វះវិជ្ជាជីវៈ ឬការលម្អៀងផ្នែកនយោបាយ ឬការបង្កប់ចេតនាបង្ខូចកេរ្ត៍ឈ្មោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងក្រសែភ្នែកសាធាំរណៈមតិដែលទទួលបានព័ត៌មានពីការផ្សាយជាភាសាអង់គ្លេសរបស់ VOD»។

ក្រសួងកសិកម្មស្នើដល់សារព័ត៌មាន VOD អង់គ្លេសគួរតែដកចេញនូវអត្ថបទព័ត៌មានដែលសរសេរដោយគ្មានវិជ្ជាជីវៈទាំងនោះចេញ ដើម្បីបង្ហាញពីការទទួលខុសត្រូវ និងវិជ្ជាជីវៈសារព័ត៌មានរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក