ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ច្រានចោលព័ត៌មានទាក់ទងនឹងការជាប់គាំងមនុស្សនៅក្នុងផ្សារទំនើបក្នុងទីក្រុងភ្នំពេញ

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រកាសបដិសេធព័ត៌មានទាក់ទងទៅនឹងករណីជាប់គាំងមនុស្សនៅក្នុងផ្សារទំនើបមួយក្នុងរាជធានីភ្នំពេញ ដែលជាព័ត៌មានមិនពិត បង្កអសន្តិសុខ និងបំពុលបរិយាកាសសង្គម។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា រូបភាពភ្ជាប់ជាមួយខ្លឹមសារ ថាជាប់គាំងក្នុងផ្សារទំនើបនោះ ជាក់ស្តែងជារូបភាពនៅប្រទេសផ្សេង មិនមែនជារូបភាពក្នុងក្រុងភ្នំពេញនោះទេ។

គួរឱ្យដឹងផងដែលថា មានគណនីហ្វេសប៊ុកមួយបានបង្ហោះរូបភាពភ្ជាប់ជាមួយខ្លឹមសារថា មានការជាប់គាំងនៅក្នុងផ្សារទំនើបមួយក្នុងទីក្រុងភ្នំពេញដោយសារតែមនុស្សជាច្រើននាំគ្នាទៅទិញម៉ាស៊ីនត្រជាក់ខ្នាតតូចរបស់ជប៉ុន។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ពេលនះសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវរកម្ចាស់គណនីដែលបង្ហោះព័ត៌មាននោះមកទទួលខុសត្រូវចំពោះមុខច្បាប់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក