ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មហាជនប្រកាសទាមទាររកយុត្តិធម៌ដល់ទារកអាយុជិត ២ខែ និងម្តាយដែលត្រូវបានបុរសម្នាក់បើករថយន្តបុកនៅលើស្ពានជ្រោយចង្វារ

ភ្នំពេញ៖ ករណីបុរសម្នាក់ស្រវឹងស្រាបានបើករថយន្តបុកបុរសស្រ្តីចំនួន ២នាក់ និងទារកម្នាក់អាយុជិត ២ខែ ប៉ើងដូចសំឡីបណ្តាលឱ្យជនរងគ្រោះទាំង៣នាក់រងរបួសធ្ងន់ នៅលើស្ពានជ្រោយចង្វារយប់ម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ បានធ្វើឱ្យមហាជនជាច្រើនរន្ធត់ និងមានក្តីអាណិតអាសូរដល់ទារកជាពន់ពេក។

អ្វីដែលធ្វើឱ្យមហាជនកាន់តែអាណិតថែមទៀតនោះ គឺទារកនោះទើបតែចេញពីមន្ទីរពេទ្យកាលពីថ្មីៗនេះ មិនទាន់មានអាការៈធូរស្បើយផង ស្រាប់តែជួបរឿងអកុសលបែបនេះ។ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ ជនរងគ្រោះខាងម្តាយ និងបុរសម្នាក់ទៀតដែលជាអ្នកយកអាសារជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ។ ចំណែកទារកវិញ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផាក្រោមស្ថានភាពធ្ងន់ធ្ងរដោយត្រូវរបួសចំក្បាលដោយមានជីដូននៅថែទាំ។

ក្រោយហេតុការណ៍នេះកើតឡើង ជនបង្កហេតុបានបើករថយន្តគេចខ្លួនទៅដល់ផ្ទះរបស់ខ្លួន ក៏ត្រូវបានអាជ្ញាធរឃាត់ខ្លួនតែម្តង និងផាកវិន័យចំនួន ២លានរៀលតាមមាត្រា១០ថ្មីនៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៃអនុក្រឹត្យលេខ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ស្រ្តីដែលជាម្តាយ សម្រាកព្យាបាលមិនទាន់បានមួយថ្ងៃផង ក៏សុំអនុញ្ញាតចេញពីពេទ្យដោយសារគ្មានថវិកាគ្រប់គ្រាន់សម្រាប់ព្យាបាល និងក៏ដើម្បីសុំទៅមើលកូនដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាកាលពីយប់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

លោក ផន ផល្លា ជាប្រធានមណ្ឌលកុមារកំព្រាមែកឈើ ដែលតែងតែជួយទំនុកបម្រុងដល់ក្មេងៗក្រីក្រ និងកំពា្រឪពុកម្តាយ មានការភ្ញាក់ផ្អើលនៅពេលដែលបានឃើញទារកដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី០៥ ខែធ្នូ គឺជាទារកដែលខ្លួនធ្លាប់បានជួបផ្ទាល់ម្តងនៅមន្ទីរពេទ្យគន្ធបុប្ផា កាលពីថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២២ ពេលដែលជីដូនដឹកមករកឱ្យពេទ្យព្យាបាលក្រោយពីទារកនោះមានស្ថានភាពមិនប្រក្រតី។

ដោយមានក្តីអាណិតអាសូរជាពន់ពេក លោក ផល ផល្លា បានស្ម័គ្រចិត្តយកចេញថ្លៃរាល់ការចំណាយការព្យាបាលរបស់ស្ត្រីជាម្តាយ និងបុរសជនរងគ្រោះ និងបានបញ្ជូនពួកគេទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយទៀត។

គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ស្ថានភាពម្តាយមានការធូរស្បើយបន្តិច ដោយឡែកទារក (ប្រុស) នោះមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ មហាជនក៏បានរៃអង្គាសថវិការាប់រយដុល្លារជាច្រើនជូនដល់ជនរងគ្រោះ ខណៈជនបង្ក និងជនរងគ្រោះបានឯកភាពសុំបញ្ចប់សំណងរដ្ឋប្បវេណីចំនួន ២ពាន់៥រយដុល្លារ ដែលនេះធ្វើឱ្យមហាជនមិនពេញចិត្ត និងអយុត្តិធម៌សម្រាប់ជនរងគ្រោះ ដោយនិយាយថាតើជីវិតមនុស្សទាំង៣នាក់នោះស្មើត្រឹមតែលុយជាង ២ពាន់ដុល្លារ?

ជុំវិញករណីនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញារីទ្ធ ក៏បានឈឺឆ្អាលនឹងករណីនេះផងដែរដោយបាន ស្នើសុំឱ្យអាជ្ញាធរបន្តចាត់វិធានការឆ្លើយតបឱ្យបានឆាប់រហ័ស។ កញ្ញា វ៉ាន់នីឡា តារាចម្រៀង ក៏បានសរសេរសារលើគណនីហ្វេសប៊ុករបស់ខ្លួនសំណូមពរឱ្យក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងក្រសួងយុត្តិធម៌ ឱ្យជួយអន្តរាគមន៍លើករណីនេះផងដែរ។

លោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រាមែកឈើបានបញ្ជាក់នៅក្នុងហ្វេសប៊ុករបស់ខ្លួននៅព្រឹកថ្ងៃទី០៦ ខែធ្នូថា លោកបានទទួលការខលចូលពីក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ក្នុងការចូលរួមដោះស្រាយចំពោះករណីមួយនេះ រួមទាំងមានមេធារីស្ម័គ្រចិត្តសម្តេចតេជោសែនចំនួន ៤នាក់បានចុះទៅមើលសុខចិត្ត និងស្ថានភាពជនរងគ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។

លោកមេធាវី សូ សុខប៊ុនថេត បានបញ្ជាក់មកអ្នកសារព័ត៌មាន EAC News ឱ្យដឹងថា កាលណាជនរងគ្រោះបដិសេដសំណងពីជនបង្កហេតុផ្តល់ឱ្យ នោះជនរងគ្រោះអាចស្នើសុំឱ្យខាងតុលាការជួយដោះស្រាយ ដើម្បីស្នើសុំសំណងដែលខ្លួនចង់បានពីជនបង្ក។

លោកមេធាវី បានបញ្ជាក់ថា ជនបង្កហេតុក៏អាចប្រឈមនឹងច្បាប់ចរាចរណ៍ផ្លូវគោកតាមមាត្រា៨៥ ដែលចែងថា ជនណាដែលបានបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ធ្វើឱ្យជនរងគ្រោះស្លាប់ នឹងជាប់ទោសក្នុងពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១៥លានរៀល។

ប្រសិនជនណាបានបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី០,០៤មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,០៨ ក្រោមក្នុងមួយលីត្រឈាមឡើងទៅបណ្តាលឱ្យមានមនុស្សស្លាប់ច្រើន ហើយជិះរត់គេចពីកន្លែងកើតហេតុ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាទឹកប្រាក់ពី ១០លានរៀល ទៅ២៥លានរៀល។ ជាមួយគ្នានេះក៏អាចនឹងប្រឈមនឹងច្បាប់ព្រហ្មទណ្ឌត្រង់មាត្រា៥៣ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក