ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រទេសកម្ពុជានៅតែជាកន្លែងដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនៅលើពិភពលោក

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា កម្ពុជានៅតែជាកន្លែងដែលមានសត្វទន្សោងរស់នៅច្រើនជាងគេ ដែលត្រូវបានគេប៉ាន់ស្មានថាសត្វនេះនៅសល់ប្រមាណ ៤០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក។

លោក នេត ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបង្ហោះនៅលើទំព័រផ្លូវការរបស់លោកនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ថា សត្វទន្សោងត្រូវបានគេកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ ICUN ថាជាសត្វដែលជិតផុតពូជនៅលើពិភពលោក ដោយផ្អែកតាមទិន្នន័យរបស់អង្គការនេះបានបញ្ជាក់ថាសត្វទន្សោងត្រូវបានគេប៉ាន់ស្មានថា នៅសល់ប្រមាណ ៤០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ហើយកម្ពុជាជាប្រទេសដែលមានវត្តមានសត្វទន្សោងច្រើនជាងគេនាពេលបច្ចុប្បន្នដែលមានប្រមាណជាង ១ ៥០០ក្បាល។

លោកបានបន្តថា សត្វទន្សោងត្រូវបានគេសង្កេតឃើញថារស់នៅរាយប៉ាយស្ទើរគ្រប់ទីកន្លែងមានដូចជា តំបន់ភូមិភាគឦសាន និរតី និងភាគខាងជើង នៃប្រទេសកម្ពុជា ក៏មានផងដែរ នៅភូមា ឡាវ ម៉ាឡេស៊ី វៀតណាម និងថៃ ហើយចូលចិត្តរស់នៅព្រៃល្បោះ វាលស្មៅ ព្រៃគម្ពោតជាដើម និងរកស៊ីនៅតាមមាត់អូរ មិនសូវរស់នៅតំបន់មានទីជម្រាលប៉ុន្មាននោះទេ ចូលចិត្តរស់នៅជាហ្វូងៗ ឬនៅជាមួយគោព្រៃ ប្រើស ខ្ទីងជាដើម។ សត្វទន្សោងចេញរកស៊ីនៅពេលព្រលឹម និងពេលព្រលប់ ដែលជាធម្មតា ទន្សោងមេចាស់ជាងគេ តែងតែជាអ្នកដឹកនាំហ្វូង។

លោកក៏បានបន្តទៀតថា សត្វទន្សោងបន្តពូជនៅខែឧសភាដល់មិថុនា និងអាចបង្កើតកូនបាន ១ទៅ ២ក្បាល បន្ទាប់ពី ពពោះ រយៈពេល ១០ខែ ហើយមេអាចដោយឈ្មោលម្ដងទៀត ក្រោយពេលកើតកូនបាន២ខែ ហើយនៅពេលបច្ចុប្បន្ននេះសត្វប្រភេទនេះមានដោយកម្រ ហើយប្រទេសមួយចំនួនដែលធ្លាប់តែមានពួកវារស់នៅ ក៏ស្ទើរតែផុតពូជអស់ទៅហើយ។

តាមការសិក្សាបានឱ្យដឹងថា សត្វទន្សោង ជាប្រភេទសត្វមួយដែលទទួលរងនូវការគំរាមកំហែងយ៉ាងខ្លាំងពីការបរបាញ់ខុសច្បាប់ ចំនួនសត្វទន្សោងបានថយចុះយ៉ាងច្រើនក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ដោយសារការបាត់បង់ទីជម្រកនិងការបរបាញ់យកសាច់និងស្នែង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក