ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នឹងត្រូវបញ្ចប់រយៈពេល ២ថ្ងៃទៀត

ភ្នំពេញ៖ ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ តាមឃុំ-សង្កាត់ទូទាំងប្រទេស ដែលមានរយៈពេល ៥០ថ្ងៃ នឹងបញ្ចប់នៅក្នុងរយៈពេល ២ថ្ងៃខាងមុខទៀតនេះ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ធ្លាប់បានជូនដំណឹងដល់ប្រជាពលរដ្ឋពីការទៅពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២២ នៅតាមឃុំ សង្កាត់ទាំងអស់ទូទាំងប្រទេស ហើយដំណើរការចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោតនេះបានប្រព្រឹត្តអស់រយៈពេល ៤៨ថ្ងៃមកហើយ ចាប់ពីថ្ងៃទី២០ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ នឹងត្រូវបញ្ចប់ក្នុងរយៈពេល ២ថ្ងៃទៀត។

គ.ជ.ប. បានអំពាវនាវដល់ប្រជាពលរដ្ឋទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ដែលការិយាល័យចុះឈ្មោះបោះឆ្នោត បើករៀងរាល់ថ្ងៃ ទាំងថ្ងៃសៅរ៍ និង ថ្ងៃអាទិត្យ (ពេលព្រឹកចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១១:០០នាទីថ្ងៃត្រង់ និងពេលរសៀលចាប់ពីម៉ោង ២:០០រសៀល ដល់ម៉ោង ៥:៣០នាទីល្ងាច)។

គួរបញ្ជាក់ផងដែលថា ដើម្បីចុះឈ្មោះបោះឆ្នោត នៅក្នុងការិយាល័យណាមួយក្នុងឃុំ-សង្កាត់ ប្រជាពលរដ្ឋទាំងពីរភេទ ត្រូវបំពេញនូវលក្ខខណ្ឌដោយបង្ហាញខ្លួននៅចំពោះមុខក្រុមចុះឈ្មោះបោះឆ្នោត នៅការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ដែលខ្លួនត្រូវចុះឈ្មោះបោះឆ្នោត ត្រូវមានសញ្ជាតិខ្មែរ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែលមានសុពលភាព ឬឯកសារ បញ្ជាក់អត្តសញ្ញាណ មានអាយុ ១៨ឆ្នាំឡើង (កើតមុន ឬកើតត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៥) ហើយមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់ដែលសាមីខ្លួនត្រូវចុះឈ្មោះបោះឆ្នោត ឬត្រូវបោះឆ្នោត និងអ្នកមិនទាន់បានចុះឈ្មោះ ឬបានចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ផ្សេងណាមួយរួចហើយ ឬមិនទាន់បានចុះឈ្មោះនៅកន្លែងណាមួយក្នុងឃុំ សង្កាត់។

គ.ជ.ប. ក៏បានចេញសេចក្ដីប្រកាសព័ត៌មានពីលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតសម្រាប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ដែលមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៥៤៥ ៨៨៦នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៤៤ ២៧១នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ៥៧ ៥៨៧នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក