ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លីគបាល់ទាត់ឥណ្ឌូណេស៊ីចាប់ផ្តើមវិញ ក្រោយហេតុការណ៍មនុស្សរត់ជាន់គ្នាស្លាប់ក្នុងកីឡដ្ឋាន

ឥណ្ឌូណេស៊ី៖ លីគកំពូលនៃប្រទេសឥណ្ឌូណេស៊ី នឹងចាប់ផ្តើមដំណើរការប្រកួតរបស់ខ្លួនឡើងវិញ ក្រោយពីហេតុការណ៍ដ៏តក់ស្លុតក្នុងកីឡដ្ឋានមួយបានកើតឡើងកាលពីជាង ២ខែមុន។

រដ្ឋាភិបាលបានសម្រេចចិត្តផ្អាកការប្រកួតបាល់ទាត់ទាំងអស់ក្នុងប្រទេស ក្រោយពីមានហេតុការណ៍មនុស្សរត់ជាន់គ្នា នៅកីឡដ្ឋានមួយក្នុងទីក្រុង Malang ដែលបានឱ្យមនុស្សស្លាប់ ១៣៥នាក់ ដែលក្នុងនោះមានកុមារច្រើនជាង ៤០នាក់។

លោក Mahfud MD រដ្ឋមន្រ្តីទទួលបន្ទុកសន្តិសុខជាតិ បានបញ្ជាក់ថា លីគកំពូលឥណ្ឌូណេស៊ីនឹងត្រូវប្រកួតបញ្ចបតាមកាលវិភាគដែលគ្រោងទុក។ ប៉ុន្តែ ការប្រកួតដែលនឹងបន្តឡើងនេះ នឹងត្រូវធ្វើឡើងដោយមិនអនុញ្ញាតឱ្យមានអ្នកចូលទស្សនាផ្ទាល់ក្នុងកីឡដ្ឋានឡើយ។ លោកបញ្ជាក់ថា នេះគឺជាសេចក្តីសម្រេចរបស់រដ្ឋាភិបាលក្នុងគោលបំណងគាំទ្រដល់អនាគតនៃបាល់ទាត់ជាតិរបស់ឥណ្ឌូណេស៊ី។ ក្រោយការអនុញ្ញាតពីរដ្ឋាភិបាលនៅថ្ងៃអាទិត្យ ការប្រកួតចំនួន ៤ នៅក្របខណ្ឌ Liga1 របស់ឥណ្ឌូណេស៊ីបានដំណើរការភ្លាមៗ និងបញ្ចប់ ៤ប្រកួតនៅថ្ងៃចន្ទម្សិលមិញនេះ។

គួរបញ្ជាក់ថា ក្រោយមានហេតុការណ៍អ្នកគាំទ្ររត់ចូលក្នុងទីលាន និងបង្កភាពចលាចល ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងអ្នកគាំទ្រ បណ្តាលឱ្យមានហេតុការណ៍រត់ជាន់គ្នាក្នុងកីឡដ្ឋាន Kanjuruhan ស្ថិតខេត្ត East Java។

ក្រោយហេតុការណ៍ជាមេរៀននេះ លោក Zainudin Amali រដ្ឋមន្រ្តីក្រសួងយុវជន និងកីឡា បានលើកឡើងថា ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ត្រូវមានការប្រកួតណាមួយសមជាមុន មុននឹងទទួលការប្រកួតក្នុងទឹកដីនៃពានរង្វាន់ AFF Championship ក៏ដូចជាពានរង្វាន់ FIFA U-20 World Cup នៅឆ្នាំក្រោយ។ ប្រទេសឥណ្ឌូណេស៊ី ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA U-20 World Cup ដែលនឹងធ្វើឡើងនៅខែឧសភា ដល់ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក