ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្សយ៉ាងតិច ២៧នាក់ស្លាប់ ក្នុងហេតុការណ៍បាក់ដីនៅប្រទេសកូឡុំប៊ី

កូឡុំប៊ី៖ មនុស្សយ៉ាងតិច ២៧នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍រអិលបាក់ដីមួយ តាមបណ្តោយផ្លូវមួយខ្សែស្ថិតនៅភាគពាយព្យ ប្រទេសកូឡុំប៊ី។ មនុស្សដែលបានបាត់បង់ជីវិត ភាគច្រើនគៀបជាប់ដោយបំណែកដីក្នុងរថយន្តក្រុង និងខ្លះទៀតសង្កត់ជាប់ជាមួយយានជំនិះផ្ទាល់ខ្លួន។ នេះបើតាមការប្រកាសដោយប្រធានាធិបតី Gustavo Petro កាលពីម្សិលមិញ។

លោកប្រធានាធិបតី Petro បានសរសេរក្នុង Twitter ផ្ទាល់ខ្លូនថា ក្នុងឱកាសដ៏៏សោកសៅនេះ ខ្ញុំសុំប្រកាសពីការបាត់បង់ជីវិតរបស់មនុស្ស ២៧នាក់ ដែលក្នុងនោះមានកុមារ ៣នាក់ ក្នុងហេតុការណ៍បាក់ដីមួយក្នុងតំបន់ Pueblo Rico។

កាលពីថ្ងៃអាទិត្យ មានការប្រកាសពីការបាត់បង់ជីវិតមនុស្សត្រឹមតែ ៣នាក់ប៉ុណ្ណោះ ខណៈក្រុមសង្គ្រោះរាប់សិបនាក់បានចេញប្រតិបត្តិការសង្គ្រោះ។ តាមសាក្សីក្នុងហេតុការណ៍ជាអ្នករួចផុតជីវិតបានបញ្ជាក់ថា អ្នកបើករថយន្តក្រុងបានព្យាយាមគេចចេញពីហេតុការណ៍បាក់ដីដ៏អាក្រក់បំផុត។ គួរបញ្ជាក់ថា រដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំយ៉ាងអាក្រក់បំផុតក្នុងរយៈពេលប្រមាណ ៤០ឆ្នាំចុងក្រោយ ដែលនាំឱ្យមានហេតុការណ៍គ្រោះថ្នាក់ផ្សេងដែលបណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់ ២៧០នាក់ហើយបានបាត់បង់ជីវិត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក