ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អ្នកចាំទីជម្រើសជាតិម៉ិចស៊ិច ដាស់តឿនសមាជិក CONCACAF មុន World Cup ២០២៦

CONCACAF៖ អ្នកចាំទី Guillermo Ochoa របស់ក្រុមជម្រើសជាតិម៉ិចស៊ិច និយាយក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នេះថា កីឡាកររបស់ក្រុមជម្រើសជាតិនៃប្រទេសជាសមាជិកនៃសហព័ន្ធបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៊ីប ត្រូវតែបង្កើនសមត្ថភាពជាមួយក្រុមជម្រើសជាតិអឺរ៉ុបបន្ថែម ហើយក្រុមជម្រើសជាតិនីមួយៗត្រូវការការប្រកួតប្រជែងដែលល្អមួយ ក្នុងន័យត្រៀមខ្លួនជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ខាងមុខនេះ។

គួរបញ្ជាក់ថា ក្រោយប្រទេសទាំង ៣ ក្នុងទ្វីបអាមេរិកខាងជើងបានទទួលសិទ្ធិជាសហម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ២០២៦ អ្នកចាំទីវ័យ ៣៧ឆ្នាំខាងលើបានស្នើឱ្យមានផែនការសកម្មភាព ដែលរួមបញ្ចូលទាំងការជំរុញឱ្យបណ្តាប្រទេសក្នុងតំបន់ស្វែងរកការប្រកួតប្រជែងថ្មី រួមទាំងឱកាសប្រកួតជាមួយក្រុមជម្រើសជាតិមកពីទ្វីបផ្សេងៗផងដែរ។ Ochoa ថ្លែងជាមួយ ESPN ថា រូបគេសង្ឃឹមថា ប្រទេសជាសមាជិក CONCACAF នឹងអាចចូលរួមប្រកួតក្រៅទ្វីប ដូចជាចូលរួមការប្រកួត Asian Cup ឬ Copa America ជាដើម ជៀសជាងការប្រកួតមិត្តភាពក្នុងតំបន់ ដែលមិនមានផលល្អច្រើនឡើយ។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នេះ ទ្វីបអាស៊ី អាហ្វ្រិក អាមេរិកខាងត្បូង និងអឺរ៉ុប មានក្រុមយ៉ាងតិច ២ បានឈានដល់វគ្គ១៦ក្រុមចុងក្រោយ ខណៈ សហព័ន្ធបាល់ទាត់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាអ៊ីប (CONCACAF) មានតែមួយក្រុមប៉ុណ្ណោះ ពោលគឺសហរដ្ឋអាមេរិក ប៉ុន្តែត្រូវបានទម្លាក់ដោយហូឡង់។

សហរដ្ឋអាមេរិក កាណាដា និងម៉ិចស៊ិច នឹងរួមគ្នាជាសហម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA World Cup ២០២៦៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក