ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រំលង ៦០ឆ្នាំ! គុយបា អនុញ្ញាតឱ្យកីឡាការិនីប្រដាល់អាចប្រកួតផ្លូវការបាន

គុយបា៖ ក្រុមប្រឹក្សាកីឡាប្រដាល់គុយបា បានផ្តល់ភ្លើងបៃតងអនុញ្ញាតឱ្យកីឡាការិនីប្រដាល់ដែលមានបំណងចូលរួមប្រកួតព្រឹត្តិការណ៍ផ្លូវការ អាចចូលរួមប្រកួតបានជាលើកដំបូង។ ការសម្រេចអនុញ្ញាតនេះកើតមានឡើងលើកដំបូងបង្អស់ក្រោយបដិវត្តឆ្នាំ ១៩៥៩ របស់លោក Fidel Castro។

ប្រទេសស្ថិតនៅតំបន់ការ៉ាអ៊ីប អាមេរិកកណ្តាល បានគ្រងតំណែងក្នុងការបង្ហាញវត្តមានកំពូលកីឡាករប្រដាល់ខ្លាំងៗជាច្រើនរូបរាប់សិបឆ្នាំមកហើយ និងឈរនៅលើកំពូលតារាងគ្រងមេដាយមាស នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ពោលធ្លាប់ឈ្នះមេដាយមាសអូឡាំពិកសរុប ៤១គ្រឿង រាប់ចាប់ពីឆ្នាំ ១៩៧២ ដែលជាព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់។ កន្លងមកកីឡាការិនីប្រដាល់របស់គុយបា ត្រូវបានហាមចូលរូមការប្រកួតផ្លូវការ ដែលនាំឱ្យកីឡាការិនីភាគច្រើនបង្ខំចិត្ត ចេញទៅវ៉ៃនៅក្រៅប្រទេសរហូតមក។

ថ្មីៗនេះ ក្រោយការអនុម័តរបស់រដ្ឋាភិបាលអនុញ្ញាតឱ្យកីឡាការិនីអាចចូលរួមប្រកួតដោយស្របច្បាប់ លោក Ariel Sainz អនុប្រធានវិទ្យាស្ថានកីឡាជាតិគុយបាបានថ្លែងថា កីឡាប្រដាល់ស្រ្តីនៅគុយបា នឹងនាំយកគុយបាទៅក្នុងតារាងនៃមេដាយអន្តរជាតិ និងពិភពលោក។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០០៩ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានប្រកាសថា ស្រ្តីអាចចូលរួមប្រកួតក្នុងវិញ្ញាសាកីឡាប្រដាល់បាន ហើយក្រោយមក ៣ឆ្នាំ ពោលគឺវិញ្ញាសាប្រដាល់ស្រ្តីត្រូវបានដាក់ចូលក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងឡុងដ៍ ឆ្នាំ២០១២ , ព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងរីអូ ដឺ ចាណេរ៉ូ ឆ្នាំ២០១៤ និងកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០។

គិតមកទល់បច្ចុប្បន្ន គុយបា ជាប្រទេសមួយដែលមានសក្តានុពល ប៉ុន្តែមិនចូលរួមក្នុងការប្រកួតប្រដាល់នារីឡើយក្នុងសមាគមកីឡាប្រដាល់អន្តរជាតិ (IBA) ដែលជាសមាគមមានសមាជិកចំនួន ២០២ ប្រទេស និងជាតិសាសន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក