ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ការប្រឡងបាក់ឌុបព្រឹកថ្ងៃទី២ បេក្ខជនចំនួនជិត ៣០នាក់មានបញ្ហាសុខភាព

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ព្រឹកថ្ងៃទី២នៃការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ពោលមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្រសួងអប់រំបានប្រាប់ឱ្យដឹងថា នៅថ្ងៃប្រឡងព្រឹកថ្ងៃទី២ មានបេក្ខជនអវត្តមានចំនួន ២ ៣៥៨នាក់ ស្រី ១ ០២៨នាក់។

បើតាមក្រសួងអប់រំ ក្នុងដំណើរការប្រឡងពេញមួយថ្ងៃនេះ មានបេក្ខជនចំនួន ២៦នាក់ មានបញ្ហាសុខភាព ក្នុងនោះមានបេក្ខជនចំនួន ៤នាក់ សង្ស័យវិជ្ជមានកូវីដ-១៩។ ជាមួយគ្នានេះមានគណៈកម្មការមានបញ្ហាសុខភាពចំនួន ១៣ករណី អំឡុងបំពេញភារកិច្ចក្នុងដំណើរការប្រឡងបាក់ឌុបព្រឹកនេះ។

បើតាមក្រសួងអប់រំ បេក្ខជនដែលមានបញ្ហាសុខភាពមួយចំនួនបានបន្តត្រឡប់មកប្រឡង ហើយគណៈកម្មការដែលមានបញ្ហាសុខភាពខ្លះក៏បានមកបំពេញកិច្ចការងារវិញជាធម្មតា ក្រោយត្រូវបានក្រុមគ្រូពេទ្យបានសង្គ្រោះបឋម។

ក្រសួងអប់រំបានណែនាំឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។

ក្នុងដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនសរុបចំនួន ១២៨ ១៣៥នាក់ ស្រី ៦៨ ៧៧១នាក់ មាន ២២១មណ្ឌល ដែលត្រូវជា ៥ ១៧៤បន្ទប់ និងមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមក្នុងដំណើរនោះប្រឡងសរុបចំនួន ១៧ ២៤០នាក់ជំនួយការអប្បមាទដែលជាគរុសិស្ស និងគរុនិស្សិត ចំនួន ២ ៧៥៦នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីចំនួន ៣៥០នាក់ និងអ្នកសង្កេតការណ៍រាជធានី-ខេត្ត ចំនួន ២ ៧០០នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក