ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អភិបាលខេត្តកោះកុង កំពង់ស្ពឺ និងកណ្តាល ប្រកាសផ្តល់រង្វាន់លើកទឹកចិត្ដដល់សិស្សនិទ្ទេស A ឆ្នាំនេះ

ភ្នំពេញ៖ ដូចឆ្នាំមុនៗដែរ អភិបាលខេត្តមួយចំនួនបានប្រកាសផ្តល់អំណោយលើកទឹកចិត្តដល់បេក្ខជនដែលទទួលបាននិទ្ទេស A នៅឆ្នាំនេះ។ អំណោយទាំងនោះរួមមាន កុំព្យូទ័រ ថវិកាមួយចំនួន អាហារូបករណ៍ និងរង្វាន់ផ្សេងៗទៀតផងដែរ។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានប្រាប់ឱ្យដឹងនៅក្នុងផេកផ្លូវការរបស់លោកស្រីនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ថា អភិបាលខេត្តនឹងផ្តល់កុំព្យូទ័រយួរដៃ ១គ្រឿង ថវិកាចំនួន៤លានរៀល ព្រមទាំងអាហារូបករណ៍ពីសកលវិទ្យាល័យផ្សេងទៀតដល់បេក្ខជនដែលប្រឡងបាក់ឌុបបាននិទ្ទេស A នៅឆ្នាំ២០២២នេះ។

ជាមួយគ្នានេះ ក្នុងផេកផ្លូវការរបស់អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏បានប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ផងដែរ ដើម្បីតបស្នងនឹងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។ ចំពោះរង្វាន់ លោកអភិបាលខេត្តមិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ។

លោកប្រាប់ដូច្នេះថា៖ «រង្វាន់នៅតែមានសម្រាប់សិស្សនិទ្ទេស A ។ ចំពោះវត្ថុសម្រាប់លើកទឹកចិត្តនិទ្ទេស A សុំលាក់សិន»។

គូសរំលឹកថា កន្លងមក លោកតែងតែផ្តល់ម៉ូតូម្នាក់មួយគ្រឿងដល់សិស្សជាប់និទ្ទេស A។ នៅក្នុងខេត្តកំពង់ស្ពឺមានបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះចំនួន ៤៦២៨នាក់ និងស្រី ២៥០២នាក់ប្រឡងនៅក្នុងមណ្ឌលប្រឡងចំនួន១១ មានបន្ទប់ចំនួន ១៨៧។

ចំណែកអភិបាលខេត្តកណ្តាលវិញ ក៏នៅតែប្រកាសផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេស A ផងដែរ ខណៈការប្រឡងឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រឡងចំនួន ១០,៤០១នាក់ ក្នុងនោះស្រី ៥,៧៤៦នាក់ ប្រឡងនៅ ១៩មណ្ឌល ស្មើនឹង ៤១៩បន្ទប់។

រង្វាន់ដែលខាងអភិបាលខេត្តកណ្តាលតែងតែផ្តល់ជូនសិស្សនិទ្ទេស A គឺដូចនឹងអភិបាលខេត្តមួយចំនួនផ្តល់ឱ្យផងដែរ នោះគឺជាម៉ូតូ និងរង្វាន់លើកទឹកចិត្តផ្សេងៗទៀត។

គូសរំលឹកថា ការប្រឡងបាក់ឌុបឆ្នាំ២០២១ កន្លងមកមានបេក្ខជនប្រឡងជាប់ចំនួន ៧២ ០១៦នាក់ ក្នុងនោះជាប់និទ្ទេស A ចំនួន ១៧៥៣នាក់ និទ្ទេស B ចំនួន ៥ ២១៥នាក់ និទ្ទេស C ចំនួន ១១ ៦៣៤នាក់ និទ្ទេស D ចំនួន ២៣ ៤៩៩នាក់ និងនិទ្ទេស E ចំនួន ២៩ ៩១៥នាក់។

តួលេខសិស្សនិទ្ទេស A ឆ្នាំមុន គឺមានការកើនឡើងបើធៀបនឹងឆ្នាំ២០១៩ ដែលមានចំនួន ៤៤៣នាក់ដែលជាប់និទ្ទេស A និទ្ទេស B ចំនួន ២ ៤៣០នាក់ និទ្ទេស C ចំនួន ៥ ៨៤៧នាក់ និទ្ទេស D ចំនួន ១៤ ១០០នាក់ និងនិទ្ទេស E ចំនួន ៥៦ ២៣២នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក