ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វិមានក្រឹមឡាំង៖ ការកំណត់តម្លៃប្រេងរុស្សី នឹងបង្កអស្ថិរភាពទីផ្សារថាមពលពិភពលោក

រុស្សី៖ រដ្ឋាភិបាលទីក្រុងម៉ូស្គូ បានថ្លែងនៅថ្ងៃទី០៥ ខែធ្នូម្សិលមិញនេះថា ការកំណត់តម្លៃប្រេងរុស្សីពីសំណាក់បណ្ដាប្រទេសលោកខាងលិចនេះ នឹងធ្វើឱ្យទីផ្សារនៃការផ្គត់ផ្គង់ថាមពលរបស់ពិភពលោកជួបប្រទះនូវអស្ថិរភាព។ ការថ្លែងដដែលបន្តថា យ៉ាងណាមិញការកំណត់តម្លៃប្រេងនេះ ពុំធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់រុស្សីឡើយ ក្នុងយុទ្ធនាការមួយដែលរុស្សីខ្លួនឯងហៅថាជា “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា រុស្សីបានត្រៀមផែនការរបស់ខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចរបស់ប្រទេស G7 និងសម្ព័ន្ធមិត្ត ដែលមានផែនការក្នុងការទប់ស្កាត់ចំណូលពីការលក់ថាមពលរបស់រុស្សី ដើម្បីបន្ថយឥទ្ធិពលរបស់រុស្សីដោយប្រយោលក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។

ពេលដែលសំណួររបស់អ្នកសារព័ត៌មានសួរថា តើផែនការរបស់ G7 នេះនឹងជះឥទ្ធិពលទៅលើសមត្ថភាពយោធាទីក្រុងម៉ូស្គូឬទេ? លោក Peskov បានឆ្លើយតបមកវិញថា រដ្ឋាភិបាលរុស្សី និងសេដ្ឋកិច្ចរបស់រុស្សី មានសមត្ថភាពពេញលេញដើម្បីទ្រទ្រង់នូវតម្រូវការនៃប្រតិបត្តិការយោធាពិសេសនេះ។ លោកបន្តថា ផ្ទុយទៅវិញ ភាពជាក់ស្តែង និងមិនអាចប្រកែកបានថា ការអនុម័តសេចក្តីសម្រេចនេះ គឺជាជំហានមួយឆ្ពោះទៅរកអស្ថិរភាពនៃទីផ្សារផ្គត់ផ្គង់ថាមពលរបស់ពិភពលោក។

គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះបណ្តាប្រទេសសមាជិក G7 សហភាពអឺរ៉ុប និងអូស្រ្តាលី បានអនុម័តនូវសេចក្តីសម្រេចមួយដែលបានកំណត់តម្លៃប្រេងឆៅរបស់រុស្សីត្រឹមពិដានតម្លៃ ៦០ដុល្លារក្នុងមួយបារ៉ែល ខណៈរុស្សីបានឆ្លើយតបវិញផងដែរថា ក្រុមហ៊ុនប្រេងរបស់រុស្សីក៏នឹងមិនលក់ឱ្យការបញ្ជាទិញណាមួយដែលមិនស្ថិតក្រោមលក្ខខណ្ឌទីផ្សាររបស់ខ្លួនដូចគ្នា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក