ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សោកស្តាយ! ពាន AFC Cup (តំបន់អាស៊ាន) ត្រូវ AFC ប្រកាសលុបចោល

ម៉ាឡេស៊ី៖ សហព័ន្ធបាល់ទាត់អាស៊ី (Asian Football Confederation) នៅថ្ងៃពុធ ទី០៧ ខែកក្កដានេះបានប្រកាសថា ការប្រកួតពានរង្វាន់លំដាប់ទី២ AFC Cup ពូល G ពូល H និងពូល I ក្នុងតំបន់អាស៊ាន ត្រូវបានសហព័ន្ធសម្រេចលុបចោលជាផ្លូវការស​ម្រាប់ឆ្នាំ២០២១នេះ។

នៅក្នុងសេចក្តីប្រកាសនោះដែរ AFC បានបញ្ជាក់ថា ការសម្រេចលុបចោលការប្រកួតក្នុងតំបន់អាស៊ានសាជាថ្មីម្តងទៀតនេះ បណ្តាលមកពីការលំបាក និងភាពរំខានកើតចេញពីការរាតត្បាតកូវីដ-១៩ ពីបណ្តាប្រទេសក្នុងតំបន់ បូករួមទាំងឧបសគ្គដែលមិនមានប្រទេសណាមួយស្ម័គ្រចិត្តទទួលរៀបចំជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះឡើយ។ 

គួរបញ្ជាក់ថា ដំបូងឡើយសម្រាប់ការប្រកួត AFC Cup នេះ ពូល H និងពូល I ត្រូវបានប្រទេសសិង្ហបុរីស្ម័គ្រចិត្តទទួលជាម្ចាស់ផ្ទះ ហើយនៅឡើយតែពូល G តែប៉ុណ្ណោះដែលមិនមានការកំណត់ទឹកដីច្បាស់លាស់។ សម្រាប់ពូល G ដែលមានកម្ពុជាផងនោះ មិនមានដំណឹងពីការរៀបចំជាម្ចាស់ផ្ទះពីក្លិប ឬប្រទេសណាមួយឡើយ។ ពូល G នៃពាន AFC Cup រួមមាន ក្លិបបឹងកេត (កម្ពុជា) ហាណូយ អេហ្វស៊ី (វៀតណាម) បាលី យូណាយធីត (ឥណ្ឌូណេស៊ី)  និងក្លិបមួយដែលឈ្នះមកពីការប្រកួត Play Off រវាងឡាវ និងព្រុយណេ។ ពូល​ H មានក្លិប កេដា (ម៉ាឡេស៊ី) ឡាយអិន ស៊ីធី (សិង្ហបុរី) ភើស៊ីពូរ៉ា ចាយ៉ាពូរ៉ា (ឥណ្ឌូណេស៊ី) និងក្លិបសាយហ្គន (វៀតណាម) ដោយឡែកពូល I វិញ មានក្លិប ហ្គីឡាង (សិង្ហបុរី) តេរេងហ្គានូ (ម៉ាឡេស៊ី) រួមទាំង វិសាខា (កម្ពុជា) និង ឡាឡេណុក (ទីម័រខាងកើត)​ ដែលបានឈានចូលវគ្គចែកពូលជាលើកដំបូង ក្រោយក្លិបបាល់ទាត់កាយ៉ា (ហ្វីលីពីន) បានឡើងដល់វគ្គចែកពូល AFC Champions League។

គួរឱ្យដឹងបន្ថែមទៀតថា កាលពីឆ្នាំ២០២០កន្លងទៅ ការប្រកួត AFC Cup ក៏ត្រូវបានប្រកាសលុបចោលផងដែរ ក្រោយរងវិបត្តិកូវីដ-១៩ ខណៈកាលណោះក្លិបព្រះខ័នរាជស្វាយរៀង ជាក្រុមតំណាងកម្ពុជាចូលរួមប្រកួតពានរង្វាន់នេះ៕ 




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក