ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសុខាភិបាលរំលឹកឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ និងបង្ការការពុលចំណីអាហារ អំឡុងចូលឆ្នាំសកល

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្ដីណែនាំស្តីពីការការពារនៃការចម្លងវីរុសកូវីដ-១៩ និងវិធានការបង្ការការពុលចំណីអាហារក្នុងអំឡុងពេលចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ខាងមុខនេះ។

តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ក្រសួងបានណែនាំដល់ប្រជាពលរដ្ឋឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់និងអនុវត្តតាមគោលការណ៍ណែនាំសំខាន់ៗក្នុងអំឡុងដំណើរកំសាន្ត និងការជួបជុំនាពេលចូលឆ្នាំថ្មី ឆ្នាំសកល ២០២៣ខាងមុខនេះដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងឱ្យបានគ្រប់ៗគ្នានូវវិធានការ “៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)។

ក្រសួងបានអះអាងថា៖ «វីរុសកូវីដ-១៩ ជាវីរុសអត់ស្រមោល ដែលយើងមិនអាចមើលវាឃើញនឹងភ្នែក ហើយវាក៏មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយដែរ»។

ទន្ទឹមនេះក្រសួងក៏បានណែនាំពលរដ្ឋអនុវត្តវិធានការបង្ការការពុលចំណីអាហារ ដោយរក្សាអនាម័យ ចម្អិនម្ហូបអាហារឱ្យបានឆ្អិនល្អ និងទុកដាក់ចំណីអាហារក្នុងសីតុណ្ហភាពមានសុវត្ថិភាព។

គួរបញ្ជាក់ឱ្យដឹងដែរថា កម្ពុជាត្រូវបានគ្រប់គ្រងបានល្អប្រសើរទាំងការចាក់វ៉ាក់សាំងកូវីដ-១៩ ហើយបានបើកដំណើរការប្រទេសឡើងវិញក្នុងប្រក្រតីភាពថ្មីជាពិសេសប្រជាពលរដ្ឋអាចធ្វើដំណើរកំសាន្តនាឱកាសចូលឆ្នាំសកល ក៏ដូចជាការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្គាន្តឡើងវិញបន្ទាប់ពីអាក់ខានដោយសារការរាតត្បាតពីវីរុសកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក