ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នៅសប្តាហ៍ខាងមុខតាមបណ្តាខេត្តមួយចំនួននឹងបន្តធ្លាក់ភ្លៀងក្នុងកម្រិតតិចតួច

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា នៅសប្តាហ៍ខាងមុខនេះ នៅកម្ពុជាទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម។ ស្ថានភាពនេះនឹងធ្វើឱ្យនៅតាមបណ្តាខេត្តមួយចំនួននឹងបន្តធ្លាក់ភ្លៀងក្នុងកម្រិតតិចតួច។

នៅតំបន់ទំនាបកណ្តាលនឹងអាចមានភ្លៀងធ្លាក់តិចតួចលើកលែងតែរាជធានីភ្នំពេញ ខេត្តភាគខាងក្រោមដែលភ្លៀងអាចធ្លាក់ ក្នុងកម្រិតមធ្យមដោយអន្លើតែប៉ុណ្ណោះ។ នៅតំបន់នេះនឹងមាន សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សា និងមានសីតុណ្ហភាពអតិបរមា មានពី ៣០-៣២អង្សា។

នៅតំបន់ខ្ពង់រាបនឹងអាចមានភ្លៀងធ្លាក់តិចតួចតែប៉ុណ្ណោះ ហើយនឹងមានសីតុណ្ហភាពអប្បបរមាពី ២០-២២អង្សា និងមានសីតុណ្ហភាពអតិបរមាពី ២៨-៣០អង្សា។

ចំណែកនៅតំបន់មាត់សមុទ្រនឹងមានភ្លៀងធ្លាក់តិចតួចតប៉ុណ្ណោះ ហើយមានសីតុណ្ហភាពអប្បបរមាពី ២៣-២៥អង្សា និងមានសីតុណ្ហភាពអតិបរមាពី ៣០-៣២អង្សា៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក