ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជប៉ុនផ្តល់ជំនួយឥតសំណងជាង១៨ម៉ឺនដុល្លារសម្រាប់គាំទ្រគម្រោងអភិវឌ្ឍចំនួន២នៅកម្ពុជា

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួនជាង១៨ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជាសម្រាប់កសាងស្ពានបេតុងមួយកន្លែងនៅខេត្តកំពង់ស្ពឺ និងសា្តរប្រព័ន្ធធារាសាស្ត្រក្នុងខេត្តកំពង់ចាម។

ជំនួយឥតសំណងជាង១៨ម៉ឺនដុល្លារនោះ រដ្ឋាភិបាលជប៉ុននឹងយកទៅបែងចែកឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សម្រាប់កសាងស្ពានបេតុងមួយកន្លែងនៅខេត្តកំពង់ស្ពឺចំនួន ៩៩ ២១២ ដុល្លារអាមេរិក និងសម្រាប់ឱ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម ក្នុងការស្តារប្រព័ន្ធធារាសាស្ត្រក្នុងខេត្ត ដោយប្រើថវិកាចំនួន ៨៧ ៦៤៤ដុល្លារអាមេរិក។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា លោក តានិណៃ អ៊ិឈិតុម៉ុ រំពឹងទុកថា គម្រោងសាងសង់ស្ពានបេតុងនៅខេត្តកំពង់ស្ពឺ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនមូលដ្ឋានចំនួន ៣ ៣០០នាក់ ដោយសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្ម ក៏ដូចជាការធ្វើដំណើរប្រចាំថ្ងៃរបស់សិស្សនិងប្រជាជន ទៅកាន់សាលារៀន ផ្សារ និងមណ្ឌលសុខភាពដែលនៅជិតបំផុតពេញមួយឆ្នាំ។

តាមរយៈការកែលម្អប្រព័ន្ធធារាសាស្រ្តនៅខេត្តកំពង់ចាម លោកក៏រំពឹងថានឹងធានានូវការផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់កសិកម្មដល់ប្រជាជនមូលដ្ឋានជាង ៤ ៥០០នាក់។

លោកឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានកត់សម្គាល់ថា កម្ពុជាបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប៉ុន្តែលោកក៏ទទួលស្គាល់ថាកម្ពុជានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។

លោកបានអះអាងទោះបីជាយ៉ាងណា ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗ រួមទាំង “គូសាណូណិ” ផងដែរ។

សូមបញ្ជាក់ថានៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះចាប់តាំងពីឆ្នាំ១៩៩១ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង៦៦០ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណងគូសាណូណិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក