ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ការប្រឡងបាក់ឌុបថ្ងៃទីមួយបានបញ្ចប់ដោយរលូន

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ថ្ងៃទីមួយនៃការប្រឡងបាក់ឌុប បានប្រព្រឹត្តទៅដោយរលូនប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ ពោលមិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

ក្រសួងអប់រំបានប្រាប់ឱ្យដឹងថា នៅថ្ងៃទី១ នៃការប្រឡងបាក់ឌុប មានបេក្ខជនអវត្តមានចំនួន ២៣៤០នាក់ ស្រី ១០២៨នាក់។

បើតាមក្រសួងអប់រំ ក្នុងដំណើរការប្រឡងពេញមួយថ្ងៃនេះ មានបេក្ខជនចំនួន ៣១នាក់មានបញ្ហាសុខភាពវិលមុខ ខ្យល់គរ និងក្អួត ក្នុងនោះមានគ្រោះថ្នាក់ចរាចរណ៍កម្រិតស្រាលចំនួន ២ករណី ដោយម្នាក់អាចបន្តប្រឡងបាន និងម្នាក់ទៀតបន្តព្យាបាលនៅមន្ទីរពេទ្យ ហើយម្នាក់ទៀតសង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨ ១៣៥នាក់ ស្រី៦៨ ៧៧១នាក់។ ជាមួយគ្នានេះ មានអនុរក្សម្នាក់ក៏មានបញ្ហាសុខភាពផងដែរ។

បើតាមក្រសួងអប់រំ សិស្សានុសិស្ស និងអនុរក្សម្នាក់ដែលមានបញ្ហាសុខភាពកម្រិតស្រាលចំនួន ៣១នាក់បានបន្តត្រឡប់មកប្រឡងវិញជាធម្មតា ក្រោយត្រូវបានក្រុមគ្រូពេទ្យបានសង្គ្រោះបឋម។

ក្រសួងអប់រំបានណែនាំឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។

គូសបញ្ជាក់ថាការប្រកាសលទ្ធផលប្រឡងនឹងធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយសម្រាប់ខេត្តដទៃទៀត ក្រសួងនឹងប្រកាសនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក