សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែកម្ពុជាមិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋ | នាយករដ្ឋមន្ត្រីសម្រេចដកការយកពន្ធលើការនាំចេញលើថ្មធម្មជាតិកែច្នៃចំនួន ១២បន្ទាត់ពន្ធ | នាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានការចូលរួមជួយឧបត្ថម្ភ និងគាំទ្រដល់មនុស្សចាស់ | ស្ថានភាពទឹកស្ទឹងពោធិ៍សាត់មានកំពស់ទឹកកើនឡើងក្នុងកំរិតមួយដែលត្រូវប្រកាសអាសន្ន | រាធីកា ក្រុមហ៊ុនឯកទេសថតផ្សាយផ្ទាល់ ថតរូប និងក្រុមតន្ត្រីជំនាញក្នុងថ្ងៃមង្គលរបស់លោកអ្នក | សូម Call 017 838 889 សម្រាប់ព័ត៌មានលម្អិតនិងការបញ្ចុះតម្លៃពិសេស |

លោក ស៊ុន ចាន់ថុល ណែនាំដល់សមាជិកក្រុមការងារបក្សចុះជួយផ្សព្វផ្សាយពីសមិទ្ធផលដែលបក្សប្រជាជនសម្រេចបាន

កណ្ដាល៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យសមាជិកក្រុមការងារគណបក្សចុះជួបប្រជាពលរដ្ឋឱ្យជួយផ្សព្វផ្សាយសមិទ្ធផលថ្មីៗរបស់គណបក្សដែលបានធ្វើកន្លងមក។

ថ្លែងផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកកោះធំ ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំឱ្យសមាជិកក្រុមការងារគណបក្សចុះជួបប្រជាពលរដ្ឋឱ្យបានដិតដល់ សហការជាមួយបេក្ខជនចាស់ៗ និងជួយផ្សព្វផ្សាយសមិទ្ធផលថ្មីៗរបស់គណបក្សដែលរួមមានដូចជា រូបភាពគម្រោងប្លង់សាងសង់មន្ទីរពេទ្យតេជោសែនស្រុកកោះធំ គម្រោងស្តារជួសជុលផ្លូវជាតិ និងផ្លូវជាច្រើនខ្សែដែលបានសាងសង់រួចរាល់ ការសាងសង់មណ្ឌលសុខភាពនានានៅស្រុកកោះធំ និងសមិទ្ធផលជាច្រើនផ្សេងទៀត ជាពិសេសផ្សព្វផ្សាយពីភាពជោគជ័យដ៏ត្រចះត្រចង់នៃយុទ្ធសាស្ត្រចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ ទូទាំងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ដែលនេះជាជោគជ័យដ៏ធំធេងបើប្រៀបធៀបនឹងតំបន់អាស៊ីអាគ្នេយ៍ និងពិភពលោក កម្ពុជាឈរលំដាប់លេខរៀងទី៣ ដែលជាអត្រាខ្ពស់ខ្លាំង ធ្វើឱ្យអ្នកស្លាប់ និងអ្នកឈឺដោយសារជំងឺកូវីដ-១៩ បានថយចុះយ៉ាងច្រើន ឈានទៅបើកប្រទេសជាតិឡើងវិញយ៉ាងទូលំទូលាយសំដៅឱ្យសេដ្ឋកិច្ច ជាតិយើងងើបឡើងវិញ ក៏ដូចជាផ្តល់ឱកាសបង្កើតការងារធ្វើជូនប្រជាពលរដ្ឋយើងឡើងវិញផងដែរ។

បន្ថែមពីលើនេះ លោកទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យសមាជិកក្រុមការងារគណបក្សទាំងអស់ ជួយផ្សព្វផ្សាយអំពីផែនការអភិវឌ្ឍន៍ធំៗរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដោយគណបក្សប្រជាជន ជូនប្រជាពលរដ្ឋ តួយ៉ាង មានគម្រោងក្រោមការអនុវត្តដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានគម្រោងបើកការដ្ឋានស្ថាបនាសាងសង់ ផ្លូវជាតិលេខ៧ លេខ៣១ លេខ៣៣ លេខ៤១ លេខ២៣ ស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងបានកំពុងសិក្សាផ្លូវដែកភាគខាងជើង រថភ្លើងល្បឿនលឿន (ប៉ោយប៉ែត-ភ្នំពេញ) និងសមិទ្ធផលជាច្រើនទៀត។ល។

លោកទេសរដ្ឋមន្ត្រីបានជំរុញឱ្យសមាជិកក្រុមការងារគណបក្សយកផែនការនេះទៅអនុវត្ត ឱ្យបានជោគជ័យ រួបរួមគ្នាទាំងបេក្ខជនចាស់ទាំងបេក្ខជនថ្មីក្នុងគោលដៅតែមួយយកឈ្នះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ជូនបក្សឱ្យបាន ព្រោះនេះជាការបោះឆ្នោតដ៏សំខាន់ ជួយឱ្យដណ្ដើមបានជោគជ័យជូនគណបក្ស និងអាចបន្តការអភិវឌ្ឍជូនជាតិ និងបន្តជួយប្រជាពលរដ្ឋ ឱ្យកាន់តែមានជីវភាពបានល្អប្រសើរថែមទៀតផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក