លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ផ្សារទំនើបអ៊ីអនម៉លសាខាទី៣ នៅផ្លូវ៦០ម៉ែត្រ នឹងបើកឱ្យដំណើរការសាកល្បងនៅពាក់កណ្តាលខែធ្នូនេះ

ភ្នំពេញ៖ ផ្សារទំនើបអ៊ីអនម៉ល (AEON MALL) មានជ័យ សាខាទី៣ ដែលស្ថិតនៅបណ្តោញផ្លូវ៦០ម៉ែត្រ នឹងបើកឱ្យដំណើរការសាកល្បងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់របស់ក្រុមហ៊ុន AEON MALL ដែលចេញផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។

ផ្សារទំនើបអ៊ីអនមានជ័យនេះមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថី ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចម្ងាយ៨គីឡូម៉ែត្រខាងត្បូងកណ្តាលរាជធានីភ្នំពេញ ខណៈតំបន់នេះកំពុងអភិវឌ្ឍជាទីក្រុងរណបដែលនឹងមានកំណើនប្រជាជន និងគម្រោងអភិវឌ្ឍជាច្រើននៅថ្ងៃអនាគត។

គូសបញ្ជាក់ថា នៅរាជធានីភ្នំពេញមានផ្សារទំនើប AEON MALL ចំនួន ៣ទីតាំងហើយ ដោយទីតាំងទី១ នៅស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន សាខាទី២ ស្ថិតនៅក្នុងខណ្ឌសែនសុខ ហើយសាខាទី៣ ស្ថិតនៅក្នុងខណ្ឌមានជ័យ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក