ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសរសេរលិខិតរំលែកទុក្ខដោយផ្ទាល់ដៃជូនចំពោះគ្រួសារអតីតប្រធានាធិបតីចិន លោក ជាំង ជីមីន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសរសេរលិខិតរំលែកទុកដោយផ្តាល់ដៃជូនចំពោះក្រុមគ្រួសារលោកអតីតប្រធានាធិបតីចិន ជាំង ជីមីន និងបានរម្លឹកពីប្រវត្តិនៃការធ្វើទស្សនកិច្ចរបស់លោកមកកម្ពុជាដែលបានលើកកម្ពស់ទំនាក់ទំនងប្រទេសកម្ពុជា-ចិនដល់ពេលបច្ចុប្បន្ន។

ក្នុងសារលិខិតរម្លែកទុកចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសេចក្តីទុក្ខសោកយ៉ាងក្រៀមក្រំ ក្រោយពីទទួលដំណឹងមរណភាពរបស់លោក ជាំង ជីមីន។

សម្ដេចតេជោ បានបន្ថែមថាមរណភាពរបស់លោក ជាំង ជីមីន គឺជាការបាត់បង់ដ៏ធំធេងនូវរដ្ឋបុរសដ៏អស្ចារ្យ របស់ចិន ដែលបានលះបង់ពេលវេលាពេញមួយជីវិតរបស់លោក ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនចិន និងវិបុលភាពនៃប្រទេសចិន។

សម្ដេចថា៖ «ឯកឧត្តម ជាំង ជីមីន ក៏ជាមិត្តដ៏ល្អរបស់កម្ពុជាផងដែរ។ ទស្សនកិច្ចផ្លូវការនៅកម្ពុជា នាឆ្នាំ២០០០ របស់ឯកឧត្តមបានផ្ដល់សារៈសំខាន់ជាប្រវត្តិសាស្ត្រ ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន»

គួរឱ្យដឹងផងដែរថា អតីតប្រធានាធិបតីចិន លោក ជាំង ជីមីន ដែលកាន់អំណាចពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៣ បានទទួលមរណភាពនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងអាយុ ៩៦ឆ្នាំ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួ លោក Jiang បានទទួលមរណភាពដោយសារជំងឺមហារីកឈាម និងខ្សោយសរីរាង្គជាច្រើន៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក