ភ្នំពេញ: អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៥រួមមាន៖
១, ធនាគារ ហត្ថា (Hattha Bank) សាខាច្បារអំពៅ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះខាងផ្នែកប្រមូលឥណទាន។
២, តូបលេខ I1-238 - I1-239 ក្នុងផ្សារធំថ្មី ខាងជ្រុងជាប់បន្ទប់ទឹក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺ កូវីដ-១៩ (COVID-19) គឺជាអ្នកលក់ខោអាវនៅតូបខាងលើនេះ។ គាត់តែងតែទៅទិញម្ហូបក្នុងផ្សារនេះផងដែរ។
៣, ភោជនីយដ្ឋាន សេង លីប ដែលមានទីតាំងស្ថិតនៅតាមផ្លូវមន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការខាងផ្នែករត់តុនៅទីតាំងខាងលើនេះ។ បុគ្គលិកធ្វើការនៅទីតាំងខាងលើនេះចំនួន១០នាក់បានឆ្លងមេរោគកូវីដ-១៩។
៤, ហាង មី-អា (MI-A Japan) សាខាផ្សារទំនើប AEON ១ ដែលមានទីតាំងស្ថិតនៅជាន់ទី១ នៃផ្សារទំនើប AEON ១ ផ្លូវសុធារស់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ ចាប់ពីម៉ោង ១២:៤០ ដល់ ១៣:០០ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ (COVID-19) បានទៅទីតាំងខាងលើនេះ។
៥, ធនាគារ ABA សាខាផ្លូវមុនីវង្ស (ABA Central Branch) ដែលមានទីតាំងស្ថិតនៅអគារលេខ២៩៨ABCD ផ្លូវមុនីវង្ស សង្កាត់បឹងរាំង ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ (COVID-19) គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៥នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕