ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានកាកបាទក្រហមជំរុញកម្លាំងសាមគ្គីតាមរយៈការងារស្ម័គ្រចិត្ត

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចេញសារលិខិតក្នុងឱកាសទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ ធ្នូ ២០២២ ក្រោមប្រធានបទ “សាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត” ក្នុងគោលបំណង ឱ្យរួមកម្លាំង ធ្វើសកម្មភាពក្នុងស្មារតីសាមគ្គីដោះស្រាយបញ្ហាប្រឈមផ្សេងៗ។

ក្នុងសារលិខិតចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សម្តចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមអបអរជាមួយសមាគមជាតិកាកបាទក្រហម-អឌ្ឍចន្ទក្រហមទូទាំងសកលលោកចំនួន ១៩២និង អង្គការស្ម័គ្រចិត្តជាតិ-អន្តរជាតិដទៃទៀតក្នុងការប្រាព្ធទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្នុងគោលបំណងគូសបញ្ជាក់ឱ្យរួមកម្លាំងទ្វេដងធ្វើសកម្មភាពក្នុងស្មារតីសាមគ្គីជាធ្លុងមួយដោះស្រាយបញ្ហាប្រឈមនានា ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជំងឺកូវីដ-១៩ វិបត្តិភ័យ សង្គ្រាមតាមតំបន់នានា ដើម្បីវឌ្ឍភាព និងវិបុលភាពនៅលើភពផែនដីយើងនេះ។

សម្តចកិត្តិព្រឹត្តបណ្ឌិតក៏បានបញ្ជាក់ដែលថា៖ «អ្នកស្ម័គ្រចិត្តគឺជាឆ្អឹងខ្នងនិងជាប្រតិបត្តិករជួរមុខដ៏សកម្មពុំអាចខ្វះបានឡើយរបស់កាកបាទក្រហមកម្ពុជានិងអង្គការស្ម័គ្រចិត្តនានា ក៏ជានិម្មិតរូបនៃការលះបង់កម្លាំងកាយចិត្ត ពេលវេលា ធ្វើការរួមគ្នាក្នុងសាមគ្គីភាពជាធ្លុងមួយ ដើម្បីជំនះរាល់ការលំបាកនិងបញ្ហាប្រឈម»

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឱ្យដឹងទៀតថា ជាក់ស្ដែងសាមគ្គីភាពដ៏រឹងមាំ របស់កម្លាំងស្ម័គ្រចិត្តពីគ្រប់មជ្ឈដ្ឋាន នៅក្នុងប្រទេសបានធ្វើឲ្យកម្ពុជាយើងកាន់តែរឹងមាំ ក្នុងការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិទូលំទូលាយ គ្រប់ជ្រុងជ្រោយជាមួយរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសជាតិយើង អាចគ្រប់គ្រងបានជំងឺកូវីដ-១៩ ជំងឺឆ្លងរាតត្បាតសកលនានា ហើយបាននិងកំពុងតែស្តារ និងជម្រុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិបទនៃការរស់នៅតាមគន្លងក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងជោគជ័យជាបន្តបន្ទាប់ទៀត ដូចជាការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធថ្មីៗនេះ។

សម្តចកិត្តិព្រឹទ្ធបណ្ឌិតក៏បានសំណូមពរដល់ អ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍ បន្តពង្រឹងកម្លាំងសាមគ្គីភាព សហការជាមួយ ភាគីពាក់ព័ន្ធ កសាងភាពធន់សហគមន៍ និងផ្តល់សេវាកម្ម ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត និងរងគ្រោះឱ្យបានឆាប់រហ័ស ទាន់ពេលវេលា ស្របតាមបាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» និង «មិនទុក នរណាម្នាក់ចោល» ហើយសូមធ្វើជាយុវជន ជាអ្នកស្មគ្រចិត្តគំរូ ក្នុងការលើកកម្ពស់បរិស្ថាន ល្អ រស់នៅមានអនាម័យ លើកកម្ពស់វប្បធម៌នៃការចែករំលែក មិត្តអប់រំមិត្ត ប្រកបដោយ ចរិយាធម៌ សីលធម៌ល្អ និងបរិយាប័ន្ន និង យកចិត្តទុកដាក់ សិក្សាស្វែងយល់ ជាប្រចាំនូវចំណេះដឹងថ្មីៗ ដើម្បីបន្តចូលរួមទទួលខុសត្រូវឱ្យបានខ្ពស់ទាំង អស់គ្នាក្នុងការបន្តទប់ស្កាត់ជំងឺកូវីដ-១៩ មេរោគបំប្លែងថ្មី លើកកម្ពស់កាត់បន្ថយហានិភ័យ និងបញ្ហាប្រឈមនានាបង្កដោយការប្រែប្រួលអាកាសធាតុ វិបត្តិភ័យនានា បញ្ហាកង្វះ ស្បៀងអាហារជាដើម ។

ជាចុងក្រោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានសំណូមពរដល់គណៈកិត្តិយស និងគណៈកម្មាធិការសាខា-អនុសាខា បន្តលើកទឹកចិត្ត និងផ្តល់ការ ឧបត្ថម្ភគាំទ្រជាស្មារតី ថវិកា ដល់អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជាក្នុងការអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវផែនការសកម្មភាព ស្របតាមវិស័យអាទិភាពទាំង៤ នៃយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កក្រក និងអំពាវនាវដល់សប្បុរសជន មនុស្សធម៌បន្តឧបត្ថម្ភគាំទ្រ និងពង្រឹងកម្លាំងសាមគ្គីភាពតាមរយៈការស្ម័គ្រចិត្ត ជាមួយកាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក