ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី បដិសេធចំពោះការលើកឡើងថាមានការរៀបចំបញ្ជូនឈ្មោះសមាជិកស.ស.យ.ក ដែលត្រូវប្រលងបាក់ឌុបទៅក្រសួងអប់រំ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហោះសារ អះអាងថាសហព័ន្ធលោកមិនបានរៀបចំបញ្ជីឈ្មោះសមាជិកដែលត្រូវប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទៅក្រសួងអប់រំ យុវជន និងកីឡា នោះទ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានបង្ហោះសារតាមរយៈបណ្តាញសង្គមនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បង្ហាញការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះបុគ្គលមួយចំនួនដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំបញ្ជីរាយនាមសមាជិក-សមាជិកាដែលត្រូវប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទៅក្រសួងអប់រំ យុវជន និងកីឡា ហើយលោកបានបដិសធថាមិនមានករណីនះកើតឡើងនោះទេ។

លោកបានសរសេរថា៖ «ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំបញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា»

លោកបានបន្តទៀតថា កន្លងមក ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាលើកស្ទួយវិស័យអប់រំ ហើយក្នុងនាមលោកជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប លោកក៏ចង់ឃើញការប្រលងបាក់ឌុប ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាពខ្ពស់ហើយធ្វើយ៉ាងណាឱ្យប្រកបដោយភាពជោគជ័យយុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើពាក្យស្លោក «អ្នកចេះគឺជាប់»

លោកក៏បានបញ្ជាក់ទៅដល់អាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា ស.ស.យ.ក នឹងទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនបើមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់និងលិខិតបទដ្ឋាននានាពាក់ព័ន្អនឹងការប្រលងបាក់ឌុបនេះ។

គួរបញ្ជាក់ផងដែលថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក៏ធ្លាប់បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប នាពេលរឹតបន្តឹងការប្រឡង តាំងពីឆ្នាំ២០១៤មក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក