ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត សង្ឃឹមថាទីផ្សារសកលលោកនឹងបើកចំហរសម្រាប់គ្រប់ផលិតផលរបស់កម្ពុជា

ភ្នំពេញ៖ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបង្ហាញនូវក្ដីសង្ឃឹមថាសកលលោកនឹងបើកចំហរសម្រាប់ផលិតផលពីប្រទេសកម្ពុជា។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វនីញ៉ា សហរដ្ឋអាមេរិក ក្នុងគោលបំណង ដើម្បីជម្រុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារទៅកាន់សហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញនារសៀលថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រទេសកម្ពុជាបានបើកចំហសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថាទីផ្សារសកលលោកបើកចំហរសម្រាប់ផលិតផលរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ការផ្សារភ្ជាប់នូវទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម និងកម្រិតស្តង់ដារនៃផលិតផលពីកម្ពុជា គឺជាកត្តាចម្បង។ 

ទន្ទឹមនឹងនេះលោក ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តក្នុងការប្រមើលលើវិស័យដទៃទៀតនៅក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្មផងដែរ ដើម្បីពង្រីកនូវកាលានុវត្តភាពនៃការអភិវឌ្ឍន៍។

ជំនួបពិភាក្សានេះ គឺដើម្បីពិភាក្សាលើគោលបំណងក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គណៈប្រតិភូពាណិជ្ជករ និងវិនិយោគិនមកពីរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វរញ៉ា និងបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាសមាគម វិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI ) ដែលជាសហប្រធានក្នុងការរៀបចំ សិក្ខាសាលា "ការនាំចេញផលិតផលចំណីអាហារទៅកាន់ទីផ្សារសហរដ្ឋអាមេរិក" សហការ និងគាំទ្រដោយ សហគ្រិនខ្មែរ Khmer Enterprise (KE) និងសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក (AmCHAM) នាថ្ងៃទី០៣ ខែធ្នូ នៅសណ្ឋាគារសុខា នាទីក្រុងភ្នំពេញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក