ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

៦ឆ្នាំចុងក្រោយនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនប្រលងគោរពវិន័យបានល្អប្រសើរច្រើន

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានឱ្យដឹងថាក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានបេក្ខជនប្រលងបានគោរពតាមនិងអនុវត្តតាមវិន័យបានល្អប្រសើរច្រើន មិនមានការយកសំណៅឯកសារចូលមណ្ឌលប្រលង។

ថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិនិត្យ និងបើកស្រោមវិញ្ញាសារនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួនណារ៉ុន បានបញ្ជាក់ថា សិស្សានុសិស្សបានអនុវត្តតាមបញ្ញត្តិបានច្រើន មិនដូចកាលពីឆ្នាំទី១ មានការប្រលងជំនួស និងមានការលួចមើលគ្នាក្នុងពេលប្រលង ដោយឡែកចាប់តាំងពីឆ្នាំទី២ ទី៣មកសិស្សបានខិតខំប្រឹងប្រែងរៀនសូត្រ អនុវត្តតាមវិន័យបានច្រើន។

លោកបានបន្តទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំគឺសង្កេតឃើញថាសិស្សានុសិស្សបានអនុវត្តតាមនិងគោរពវិន័យរបស់សិស្សបានល្អ ដោយមិនមានការយកសំណៅឯកសារពេលចូលមណ្ឌលប្រលង។

លោកថា៖ «ក្នុងរយៈពេល៥ ៦ឆ្នាំចុងក្រោយនេះគឺមិនមានបាតុភាពអីពាក់ព័ន្ធជាមួយនឹងការយកសំណៅឯកសារចូលទេ ចឹងបើយើងពិនិត្យមើលឆ្នាំទី១វិញនៅតាមមណ្ឌលមួយៗគឺអនុរក្សត្រូវយកសំណៅប្រធានវិញ្ញាសារដែលសិស្សយកចូលទាំងការ៉ុងៗទាំងបាវៗម៉ង ប៉ុន្តែឥលូវនេះគឺយើងឃើញហើយថាអត់មានទេឆែកក៏អត់មានដែរ មានន័យថាសិស្សគោរពបានល្អណាស់»

លោករដ្ឋមន្រ្តីក្រសួងអប់រំរូបនេះយល់ឃើញថា នេះជាការវិវត្តន៍មួយដែលលើសពីការរំពឹងទុករបស់ក្រសួង ហើយអ្វីដែលសំខាន់ទៅទៀតនោះគឺពីមួយឆ្នាំទៅមួយឆ្នាំសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រ។

គួរបញ្ជាក់ផងដែលថា ការប្រលងសញ្ញាបត្រនធ្យមសិក្សាទុតិយភូមិ ចាប់ផ្តើមប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ដោយមានបក្ខជនប្រលងសរុប ១ ២៦៨ ១៣៤នាក់ និងមានមណ្ឌលប្រលង ២២១មណ្ឌល និង ៥ ១៧៤បន្ទប់៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក