ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្ទុះបាតុកម្មតវ៉ាប្រឆាំងនឹងការធ្វើវិសោធនកម្មច្បាប់រំលូតកូននៅម៉ាល់តា

ម៉ាល់តា៖ ផ្ទាំងរូបភាពធំៗនៃទារកដែលត្រូវបានរំលូត ត្រូវបានដាក់បង្ហាញនៅខាងក្រៅខុទ្ទកាល័យនាយករដ្ឋមន្រ្តីម៉ាល់តា កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលជាផ្នែកមួយនៃការតវ៉ា ខណៈក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ផែនការនៃការធ្វើវិសោធនកម្មច្បាប់រំលូតកូនដ៏៏តឹងរ៉ឹងក្នុងប្រទេសនេះ។

ការតវ៉ាប្រឆាំងនឹងវិសោធនកម្មច្បាប់រំលូតកូន ដែលកត់សម្គាល់ថាជាការប្រមូលផ្តុំតវ៉ាធំបំផុតប្រចាំឆ្នាំ បានទាក់ទាញមនុស្សរាប់ពាន់នាក់ចូលរួម រួមទាំងបព្វជិតកំពូលៗនៃសាសនាគ្រិស្តនិកាយកាតូលិក ព្រមទាំងសមាជិកគណបក្សប្រឆាំងអភិរក្សក្នុងប្រទេសនេះ នឹងដឹកនាំការតវ៉ានេះដោយអតីតប្រធានាធិបតី លោកស្រី Marie Louise Coleiro Preca ផងដែរ។ 

ក្នុងការតវ៉ានេះ គេសង្កេតឃើញអ្នកចូលរួមបានលើកស្លាកបដាដែលសរសេរថា "យកការរំលូតកូនចេញពីម៉ាល់តា" និង "ការពារកុមាររបស់យើង" ជាដើម ខណៈសំរែកខ្លាំងៗព្រមៗគ្នាថា "ឆ្លើយថាទេចំពោះការរំលូតកូន" (No to abortion, yes to life) ជាដើម។ យុវតីអ្នកចូលរួមតវ៉ាមួយរូបនិយាយថា នាងមកចូលរួមការតវ៉ានេះដើម្បីជាសំឡេងតំណាងឱ្យទារកដែលមិនទាន់កើត។ 

ប្រទេសម៉ាល់តា ដែលជាប្រទេសកាន់សាសនាគ្រិស្ត និកាយកាតូលិកដ៏តឹងរ៉ឹងនេះគឺជាសមាជិកនៃសហភាពអឺរ៉ុបតែមួយគត់ ដែលហាមមិនឱ្យមានការរំលូតកូនទោះក្នុងកាលៈទេសៈណាក៏ដោយ និងសូម្បីតែភាពចាំបាច់ដោយសារតែគ្រោះថ្នាក់ចំពោះសុខភាពស្រ្តីមានផ្ទៃពោះដោយសារតែការរំលូតនោះក៏ដោយ។ 

កាលពីសប្តាហ៍មុន លោក Chris Fearne រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបង្ហាញពីការស្នើវិសោធនកម្មនៅមុខសភានៃប្រទេសម៉ាល់តា ដែលស្នើឱ្យមានវិសោធនកម្មចំពោះការផ្តន្ទាទោសគ្រូពេទ្យដែលបានសង្គ្រោះ និងរំលូតកូនចំពោះស្រ្តីដែលមានបញ្ហាប្រឈមសុខភាពធ្ងន់ធ្ងរ ឬគ្រោះថ្នាក់អាយុជីវិតដោយសារតែការមានផ្ទៃពោះ។ គួរបញ្ជាក់ថា ការស្នើធ្វើវិសោធនកម្មនេះដោយសារតែគ្រូពេទ្យដែលជួយដល់ស្រ្តីក្នុងការរំលូតកូ​ន ទោះក្នុងកាលៈទេសៈណាក៏ដោយនៅប្រទេសម៉ាល់តា អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៤ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក