ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បន្ទាយមានជ័យ បេក្ខជនមានឈ្មោះប្រឡងជិត ៦ពាន់នាក់ និងមណ្ឌលប្រឡងចំនួន ៧មណ្ឌល

បន្ទាយមានជ័យ៖ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចាប់ផ្តើមការប្រឡងនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅទូទាំងប្រទេស ជាក់ស្តែងនៅក្នុងខេត្តបន្ទាយមានជ័យ មានបេក្ខជន មានឈ្មោះ ប្រឡងជិត ៦ពាន់នាក់ និងមានមណ្ឌលប្រឡងចំនួន ៧មណ្ឌល ក្នុងនោះមាន ២៣៣បន្ទប់ ។

ថ្លែងនៅក្នុងឱកាសបើកហិបវិញ្ញាសារនៅវិទ្យាល័យសិរីសោភ័ណ នាព្រឹកថ្ងៃទី៥ ខែធ្នូ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុ រាត្រី បានជូនពរដល់បេក្ខជនដែលបានចូលរួមប្រឡងឱ្យទទួលបានលទ្ធផលល្អទាំងអស់គ្នា ការខិតខំរៀនសូត្រ ដែលបេក្ខជនខិតខំប្រឹងប្រែងរយៈពេល ១២ឆ្នាំ និងត្រូវបានសម្រេចនូវរយៈពេល ២ថ្ងៃនេះ។ លោកក៏បានជំរុញដល់បេក្ខជនប្រឡងទាំងអស់ ត្រូវខិតខំប្រឡងដោយយកចិត្តទុកដាក់ បំពេញនូវឯកសារប្រឡងឱ្យបានត្រឹមត្រូវនិងធ្វើឱ្យអស់ពីលទ្ធភាព។

ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ លោក ឈូ ប៊ុនរឿង បានឱ្យដឹងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡង ចំនួន ៧មណ្ឌល និង២៣៣បន្ទប់ (ថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម) រួមមាន៖ វិទ្យាល័យ សម្តេចឪ សាលាបឋមសិក្សា ហ៊ុន សែន សូភី វិទ្យាល័យ ហ៊ុន សែន ខ្លាកូន (ថ្នាក់វិទ្យាសាស្រ្ត)។ វិទ្យាល័យសិរីសោភ័ណ សាកលវិទ្យាល័យ គ្របគ្រងនិងសេដ្ឋកិច្ច UME វិទ្យាល័យអូរអំបិល និងសាកលវិទ្យាល័យជាតិមានជ័យ NCU (ថ្នាក់វិទ្យាសាស្រ្តសង្គម)។

លោកប្រធានមន្ទីរអប់រំរូបនេះបានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ បេក្ខជនដែលមានឈ្មោះប្រឡងចំនួន ៥៨០២នាក់/ស្រី ៣១៧៦នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក