ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោករដ្ឋមន្ត្រីអប់រំ ថាបេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះមានការខិតខំរៀនសូត្របានច្រើន

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះមានពេលសិក្សាដើម្បីត្រៀមប្រឡងបាក់ឌុបបានច្រើនជាងសិស្សឆ្នាំមុនៗ ពោលរយៈពេល១០ខែឯណោះ ដោយសារឆ្នាំនេះក្រសួងបានបើកដំណើរការសិក្សាពេញលេញ។

លោក ហង់ជួន ណារ៉ុន បានសង្កេតឃើញថា សិស្សានុសិស្សឆ្នាំនេះមានការខិតខំរៀនសូត្របានច្រើន ហើយលោកសង្ឃឹមថា ឆ្នាំនេះនឹងមានសិស្សអាចប្រឡងជាប់បាននិទ្ទេសល្អច្រើន។ លោកបានថ្លែងថា៖ «នៅពេលដែលសិស្សមានឱកាសរៀនបានច្រើន ហើយខិតខំរៀនសូត្រអាចនឹងទទួលបានលទ្ធផលល្អប្រសើរ»។

លោកគូសបញ្ជាក់ថា សិស្សានុសិស្សមានពេលសិស្សាត្រៀមប្រឡងរយៈពេល១ខែ ដោយសារក្រសួងពន្យារពេលប្រឡងដើម្បីសម្រួលដល់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា។

បើតាមលោក ហង់ជួន ណារ៉ុន គោលការណ៍ប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំនៅតែប្រកាន់គោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។

គូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន ២២៦៤នាក់ ស្រី ១០០៤នាក់ ក្នុងនោះមានបញ្ហាសុខភាព ១៧នាក់ ហើយក្នុងនោះមានម្នាក់សង្ស័យវិជ្ជមានជំងឺកូវីដ-១៩ ក្នុងចំណោមបេក្ខជនសរុបចំនួន ១២៨ ១៣៥នាក់ ស្រី ៦៨ ៧៧១នាក់។

លោក រស់ សុវាចា បានបញ្ជាក់ថា ក្នុងអំឡុងពេលប្រឡងនៅព្រឹកនេះ មានបេក្ខជនមួយចំនួនមានបញ្ហាសុខភាពកម្រិតស្រាល ដោយពួកគេមានអាការវិលមុខ ខ្យល់គរ និងក្អួត។ លោកថា តែយ៉ាងណាពួកគេនៅតែអាចចូលប្រឡងបានជាធម្មតា ក្រោយពីពួកគេបានទទួលការជួយសង្គ្រោះបឋមពីសំណាក់ក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលប្រឡង។

អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មាន EAC News ថា ដំណើរការប្រឡងបាក់ឌុបនៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានប្រព្រឹត្តិទៅដោយភាពរលូនប្រកបដោយសន្តិសុខ និងសណ្តាប់ធ្នាប់ល្អ និងមានការគោរពបទបញ្ញត្តិដោយបេក្ខជននិងគ្រប់ភាគីពាក់ព័ន្ធ តាមការគ្រោងទុក ក្រោមកិច្ចសហការយ៉ាងស្អិតរមួតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

អ្នកនាំពាក្យបានអះអាងថាដូច្នេះថា៖ «ដំណើរការព្រឹកថ្ងៃទី១នេះ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ»

ការប្រកាសលទ្ធផលប្រឡងនឹងធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយសម្រាប់ខេត្តដទៃទៀត ក្រសួងនឹងប្រកាសនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក