ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវពលរដ្ឋត្រូវអត់ធ្មត់ និងរឹងមាំ ទល់នឹងកង្វះថាមពលនារដូវរងារ

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវឱ្យពលរដ្ឋអ៊ុយក្រែនស្ងប់ចិត្ត និងរឹងពឹងក្នុងការទប់ទល់នឹងបញ្ហាអាកាសធាតុនារដូវរងារនេះ ខណៈដែលរដ្ឋាភិបាលបានប្រឹងប្រែង និងខិតខំដើម្បីស្តារឡើងវិញនូវប្រភពថាមពល និងរចនាសម្ព័ន្ធនានាដែលបានខូចខាត ដែលកើតឡើងដោយការវាយប្រហារផ្លូវអាកាសពីកងទ័ពរុស្សី។

គួរបញ្ជាក់ថា កងកម្លាំងរុស្សីបានធ្វើការវាយប្រហារយ៉ាងសន្ធាប់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន តាំងពីដើមខែតុលា ឆ្នាំ២០២២មក ដែលធ្វើឱ្យមានការដាច់ថាមពលអគ្គិសនី បណ្តាលឱ្យមនុស្សរាប់លាននាក់ជួបប្រទះបញ្ហាមិនមានកំដៅ ខណៈសីតុណ្ហភាពកំពុងធ្លាក់ចុះ និងត្រជាក់ខ្លាំង។ លោក Zelenskyy បានអំពាវនាវឱ្យប្រជាជនអត់ធ្មត់ និងរួបរួមគ្នាជាងពេលណាៗទាំងអស់ទល់នឹងបញ្ហាកង្វះថាមពលនារដូវរងារនេះ។ 

អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយអន្តរជាតិរបស់សហរដ្ឋអាមេរិក លោកស្រី Victoria Nuland បានលើកឡើងថា​ ប្រធានាធិបតីរុស្សី លោក Vladimir Putin បានឈានដល់កម្រិតមួយទៀតនៃការធ្វើសង្គ្រាម ពោលគឺលោកបានប្រើប្រាស់យុទ្ធសាស្រ្ត "barbarism" ដោយកាត់ផ្តាច់ពន្លឺពីជនស៊ីវិល។ 

ដោយឡែក ឆ្លើយតបនឹងការឈ្លានពានរបស់រុស្សីចំពោះអ៊ុយក្រែន បណ្តាប្រទេសលោកខាងលិចបានឆ្លើយតបវិញដោយការដាក់សម្ពាធលើរុស្សី ដោយបានប្រជុំកំណត់លើតម្លៃនៃការទិញប្រេងឆៅពីរុស្សីក្នុងតម្លៃមិនលើសពី ៦០ដុល្លារក្នុងមួយបារ៉ែល ដែលការកំណត់តម្លៃនេះបានចូលជាធរមាននៅថ្ងៃចន្ទនេះ។ ឆ្លើយតបនឹងបញ្ហានេះ ឧបនាយករដ្ឋមន្រ្តីរុស្សី លោក Alexander Novak បញ្ជាក់ថា រដ្ឋាភិបាលក្រុងម៉ូស្គូបាននឹងកំពុងធ្វើការងារប្រឆាំងនឹងការកម្រិតតម្លៃប្រេងឆៅរបស់រុស្សីនេះ។ លោកបានបន្តថា៖ "យើងនឹងធ្វើការលក់ចេញប្រេងឆៅ និងប្រេងឥន្ធនៈទៅកាន់បណ្តាប្រទេសដែលបញ្ជាទិញក្រោមលក្ខខណ្ឌទីផ្សាររបស់យើងប៉ុណ្ណោះ បើទោះបីជាយើងនឹងត្រូវបន្ថយបរិមាណផលិតបន្តិចបន្តួចក៏ដោយ"៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក