ភ្នំពេញ៖ នៅថ្ងៃទី៥ ធ្នូ ២០២២នេះកម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥នាក់ និងអ្នកជំងឺជាសះស្បើយ ចំនួន ១៥នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទ ទី៥ ធ្នូ ២០២២។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,១៥៧នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,០២៧នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៣៥ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៦,៣៣៨ករណី(ជាប្រភេទអូមីក្រុង) ៕