ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អគ្គនាយក ILO ជួបប្រធាន FIFA ជជែកលើបញ្ហាសិទ្ធិការងាររបស់ប្រទេសជាម្ចាស់ផ្ទះ World Cup

អន្តរជាតិ៖ អគ្គនាយក ទទួលបន្ទុកការងារនៃអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានស្នើឱ្យប្រធានសមាគមបាល់ទាត់ពិភពលោក FIFA គប្បីយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាងនេះទៅលើបញ្ហាពាក់ព័ន្ធនឹងការងារពលកម្មរបស់ប្រទេសដែលជាអនាគតម្ចាស់ផ្ទះ FIFA World Cup។

លោក Gilbert Houngbo អគ្គនាយកអង្គការពលកម្មអន្តរជាតិ (ILO) បានលើកឡើងនៅថ្ងៃអាទិត្យម្សិលមិញមុនជំនួបជាមួយប្រធានសមាគមបាល់ទាត់ពិភពលោក (FIFA) លោក Gianni Infantino បញ្ហាដែលកើតមាននៅកាតា ជុំវិញការត្រៀមខ្លួនជាម្ចាស់ផ្ទះព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២២ នេះ គឺជាមេរៀនដែលទាមទារឱ្យមានការយកចិត្តទុកដាក់បន្ថែម ជាពិសេសចំពោះប្រទេសដែលជាម្ចាស់ផ្ទះ World Cup នាពេលអនាគត។ 

FIFA បានទទួលរងការរិះគន់ជាបន្តបន្ទាប់ ទាក់ទងនឹងការព្រងើយកន្តើយទៅលើបញ្ហាសិទ្ធិការងាររបស់ពលករចំណាកស្រុកដែលមកបំពេញការងារនៅកាតា ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងសម្បើមសម្រាប់ត្រៀមជាម្ចាស់ផ្ទះ FIFA World Cup ក្រោយកាតាឈ្នះការដេញថ្លៃជាម្ចាស់ផ្ទះបាល់ទាត់ពិភពលោកនៅឆ្នាំ ២០១០។ បញ្ហាធ្ងន់ធ្ងរដែលត្រូវគេរិះគន់ពាក់ព័ន្ធនឹងការស្លាប់កម្មកររាប់ពាន់នាក់ ដែលភាគច្រើនជាពលករចំណាកស្រុកមកពីឥណ្ឌា ប៉ាគីស្ថាន បង់ក្លាដែស និងស្រីលង្កាជាដើម រួមនិងបញ្ហាផ្សេងទៀតដូចជាការមិនបើកប្រាក់ឈ្នួល និងការធ្វើការលើសកម្រិតក្រោមសីតុណ្ហភាពក្តៅខ្លាំងនៅកាតានារដូវក្តៅ។ 

អគ្គនាយក ILO ដដែលបានបន្តថា ការគោរពសិទ្ធិការងារដ៏ត្រឹមត្រូវ ក៏ត្រូវរួមបញ្ចូលទាំងការយកចិត្តទុកដាក់ដល់សុខុមាលភាព បរិយាកាសការងារ​ និងសុវត្ថិភាពរបស់កម្មករផងដែរ។ លោកបន្តថា មិនត្រឹមតែការយកចិត្តទុកដាក់លើប្រទេសជាម្ចាស់ផ្ទះ FIFA ប៉ុណ្ណោះទេ ការជជែកនេះក៏៏នឹងផ្តោតទៅប្រទេសជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាធំៗផ្សេងទៀតរួមទាំងកីឡាអូឡាំពិកផងដែរ។ 

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ FIFA World Cup ២០២២ នៅកាតា ប្រទេសដែលជាម្ចាស់ផ្ទះបន្តរួមមាន សហរដ្ឋអាមេរិក, កាណាដា និងម៉ិចស៊ិចកូ ដែលជាសហម្ចាស់ផ្ទះនៅឆ្នាំ២០២៦ ខណៈម្ចាស់ផ្ទះឆ្នាំ២០៣០ នៅមិនទាន់ប្រកាសជាផ្លូវការនៅឡើយ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក