ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

បេក្ខជនមានបញ្ហាសុខភាព ទទួលបានការសម្របសម្រួលប្រឡងបាក់ឌុបព្រឹកនេះ

ឧត្តរមានជ័យ-មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ នេះ នៅតាមមណ្ឌលប្រឡងនីមួយៗមានសកម្មភាពមមាញឹកដោយការប្រឡងរបស់បេក្ខជន ប្រកបដោយភាពរលូនតាមផែនការគ្រោងទុក ព្រមទាំងមានការចូលរួមយ៉ាងជិតស្និទពីសំណាក់មន្រ្តីអង្កេតការណ៍នៃអង្គភាពប្រឆាំងអំពើពុករលួយ និងសម្របសម្រួលដោយមន្រ្តី យុវជន ស.ស.យ.ក កម្លាំងសមត្ថកិច្ច​ និងផ្នែកពាក់ព័ន្ធ។ 

អ្វីដែលគួរឱ្យចាប់អារម្មណ៍នៅព្រឹកនេះគឺមានការចែកចាយនូវព័ត៌មានពាក់ព័ន្ធនឹងការចូលរួមប្រឡងដោយមានបញ្ហាសុខភាពរបស់បេក្ខជន ០២ រូប ដែលទទួលបានការសម្របសម្រួល និងអនុញ្ញាតពីសំណាក់ប្រធានមណ្ឌលប្រឡងរបស់បេក្ខជនទាំងពីរ។ 

ក្នុងនោះបេក្ខជនមួយរូបនៅខេត្តមណ្ឌលគិរី ​ដែលប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន​ មណ្ឌលគិរី (ត្បូង) ត្រូវបានប្រធានមណ្ឌលអនុញ្ញាតឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែក ក្រោយបេក្ខជនរូបនេះទើបតែវះកាត់ពោះវៀនដុះខ្នែងរួច។ ដោយឡែក នៅខេត្តឧត្តរមានជ័យក៏មានបេក្ខនារីមួយរូបត្រូវបានប្រធានមណ្ឌលអនុញ្ញាតឱ្យប្រឡងនៅបន្ទប់ដាច់ដោយឡែកផងដែរ បន្ទាប់ពីរកឃើញថាយុវតីខាងលើមានវិជ្ជមានកូវីដ-១៩។ បេក្ខនារីខាងលើមានឈ្មោះ វ៉ាន់ សុខឿន ប្រឡងនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ។ ក្រៅពីនេះក៏មានបេក្ខជន បេក្ខនារីមួយចំនួន មានបញ្ហាសុខភាពបន្តិចបន្តួច ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យជួយសម្រួល និងបានប្រឡងជាធម្មតាឡើងវិញ។

គួរបញ្ជាក់ថា សម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២ នេះ ធ្វើឡើងរយៈពេល ២ថ្ងៃគឺថ្ងៃទី០៥ និងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានបេក្ខជនចូលរួមប្រឡងប្រមាណជា ១៣ម៉ឺននាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក