ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជូនពរសិស្សដែលប្រឡងទី១២ ទទួលបានជោគជ័យ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជូនពរសិស្សដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ សូមមានសុខភាពល្អនិងមានជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចនៅថ្ងៃទី៤ ខែធ្នូនេះថា៖ «សូមជូនពរចៅៗដែលនឹងត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃស្អែកនិងខានស្អែកសូមមានសុខភាពល្អនិងមានជោគជ័យ។ ទុកចិត្តលើក្រសួងអប់រំលើលោកគ្រូអ្នកគ្រូលើរដ្ឋបាលគ្រប់ជាន់ថ្នាក់ការពារដល់ចៅៗរាប់ទាំងកូវីដ-១៩ផង»។

គូសបញ្ជាក់ថា នៅសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី០៥-០៦ ខែធ្នូខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងសហការជាមួយអភិបាលរាជធានី-ខេត្ត រៀបចំកន្លែងស្នាក់នៅ និងរៀបចំកន្លែងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃដល់បេក្ខជនដែលមកពីបណ្តាស្រុក ក្រុង។

ការប្រឡងបាក់ឌុបឆ្នាំនេះមានបេក្ខជនចុះឈ្មោះប្រឡងបាក់ឌុបសរុបចំនួនជាង ១២ម៉ឺននាក់ ស្រីចំនួនជាង ៦ម៉ឺននាក់។ មណ្ឌលសំណេរមានចំនួន ២២១មណ្ឌល ត្រូវជា ៥ ១៧៤បន្ទប់ និងមានគណៈមេប្រយោគ និងគណៈកម្មការនានា ចូលរួមត្រួតពិនិត្យដំណើរការប្រឡងសរុបចំនួន ២៧ ៧៥៣នាក់។

ការប្រកាសលទ្ធផលប្រឡងនឹងធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់បេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយសម្រាប់ខេត្តដទៃទៀត ក្រសួងនឹងប្រកាសនៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក