ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោពេញចិត្តចំពោះការរើសតួសំដែងក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការរើសតួសម្ដែងក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសបុករបស់សម្ដេចនៅព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ថា៖ «បន្ទាប់ពីបង្ហោះរូបភាពដែលបានថតកាលពីឆ្នាំ១៩៧១ និងរូបថតតួសំដែងក្នុងរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី។ មានបងប្អូនយើងបានយករូបថតទាំងពីរមកផ្គុំប្រហែលក្នុងគោលបំណងធ្វើការប្រៀបធៀប។ សម្រាប់ខ្ញុំការជ្រើសរើសតួនេះសមស្របហើយដែលតំណាងឲ្យមេបញ្ជាការ សុក សារឿន និងមេបញ្ជាការសំរេច»។

រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី» ជារឿងភាគមួយទាក់ទិនទៅនឹងដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងសម័យសង្រ្គាម លន់ ណុល រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ពិសេសទាក់ទិនទៅនឹងជីវិតពិតរបស់សម្តេចផ្ទាល់ ការចាកចេញពី មាតា បិតា បងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅអាស្រ័យជាមួយព្រះសង្ឃក្នុងវត្តនាគវ័ន្ត ដើម្បីការសិក្សា៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក