លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

ក្រសួងសុខាភិបាលក្រើនរំលឹកដល់មន្ទីរពេទ្យឯកជន ពង្រឹងសេវាសុខាភិបាលស្របតាមបចេ្ចកទេស និងវិជ្ជាជីវៈដើម្បីជៀសវាងបាតុភាពកើតឡើង

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកឱ្យមន្ទីរពេទ្យឯកជនទាំងអស់ត្រូវផ្តល់សេវាសុខាភិបាលនៅតាមមូលដ្ឋានឱ្យបានត្រឹមត្រូវតាមលក្ខណៈបចេ្ចកទេស និងត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់លិខិតបទដ្ឋានគតិយុត្តឱ្យបានហ្មត់ចត់។

ក្រសួងសុខាភិបាលចេញសេក្តីក្រើនរំលឹកនេះ ដោយសារតែកាលពីថ្មីៗនេះ ក្រសួងសុខាភិបាលបានកត់សម្គាល់ឃើញថា ការផ្តល់សេវាសុខាភិបាលនៅតាមមន្ទីរពេទ្យឯកជន គឺមានបាតុភាពកើតឡើងជាបន្តបន្ទាប់។ ជាក់ស្តែងដូចជាករណីស្ត្រីម្នាក់ដែលបានរលូតកូន ស្លាប់ក្នុងផ្ទៃពោះអាយុ ១៨សប្តាហ៍នៅខេត្តកំពង់ស្ពឺ ត្រូវបានពេទ្យឆ្មបម្នាក់ធ្វេសប្រហែសធ្វើឱ្យស្ត្រីនោះមានស្ថានភាពធ្ងន់ធ្ងរទៅវិញ។ គ្រូធ្មបនោះក៏ត្រូវបានក្រសួងផ្អាកការងារចំនួន២ឆ្នាំ ហើយបិទមន្ទីរពេទ្យដើមអង្រ្កង(ផ្សារទទឹង)ជាបណ្តោះអាសន្នសិនផងដែរ។

ដើម្បីជៀសវាងកុំមានករណីណាមួយកើតឡើងពាក់ព័ន្ធនឹងការផ្តល់សេវាសុខាភិបាលតាមមន្ទីរពេទ្យនៅមូលដ្ឋាន ក្រសួងបានណែនាំឱ្យអ្នកគ្រប់គ្រង និងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឯកជនទាំងអស់ដែលមាន បន្ទប់ពិគ្រោះថែទាំជំងឺ មន្ទីរព្យាបាលជំងឺ ជាពិសេសមន្ទីរពហុព្យាបាល និងមន្ទីរសម្ភព-រោគស្ត្រី ចាំបាច់ត្រូវខិតខំគ្រប់គ្រងដំណើរការរបស់ខ្លួនឱ្យបានល្អប្រសើរត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសសុខាភិបាល។ ជាពិសេសត្រូវតែគោរពអនុវត្តតាមតួនាទី ភារកិច្ច និងក្រមសីលធ៌មវិជ្ជាជីវៈរៀងៗខ្លួន ដោយអនុលោមតាមច្បាប់ជាធរមាន។

ក្រសួងសុខាភិបាលបានរំលឹកសារជាថ្មី និងភ្ជាប់នូវ ច្បាប់ស្តីពីការរំលូតកូន ចំនួន ៨ទំព័រ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ចំនួន ១១ទំព័រ ដល់មន្ទីរពេទ្យឯកជន ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជនឲ្យកាន់តែល្អប្រសើរថែមទៀត។

ក្រសួងបានសង្កត់ធ្ងន់ដូច្នេះថា៖«អ្នកដែលប្រព្រឹត្តខុសឆ្គងពីវិជ្ជាជីវៈ ឬមានការធ្វេសប្រហែសលើការងារគ្រប់គ្រងមូលដ្ឋានសុខាភិបាលឯកជនរបស់ខ្លួន ឬធ្វើឱ្យមានកំហុសបច្ចេកទេសធ្ងន់ធ្ងរណាមួយបន្ថែមលើការដាក់វិន័យ នៃគណៈវិជ្ជាជីវៈនីមួយៗ និងត្រូវប្រឈមទៅនឹងច្បាប់ទៅតាមសណ្ឋានទម្ងន់ទោសដែលមានចែងនៅក្នុងច្បាប់ទាំងនោះ»។

ក្រសួងណែនាំ និងជំរុញបន្ថែមទៀតដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្តទាំងអស់ បន្តយកចិត្តទុកដាក់ត្រួតពិនិត្យការងារផ្តល់សេវាសុខាភិបាលឯកជន ក៏ដូចជាមានការពង្រឹងបន្ថែមទៀតនូវ ការចេញអាជ្ញាបណ្ណ ឬច្បាប់អនុញ្ញាតនានាពាក់ព័ន្ធទៅនឹងសេវាសុខាភិបាលឯកជន នៅតាមដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យ បានកាន់តែល្អប្រសើរឡើង ដើម្បីសុខភាព និងសុខុមាលភាពប្រជាជន។

ជាមួយគ្នានេះក្រសួង ក៏បានណែនាំដល់ពលរដ្ឋ និងសាធារណជនទាំងអស់ សូមអញ្ជើញទៅពិនិត្យ និងពិគ្រោះជំងឺនៅតាមមូលដ្ឋាន សុខាភិបាលដែលមានជំនាញ និងបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសវាងហេតុការណ៍ដែលអាចកើតមានឡើងជាយថាហេតុ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក