ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីអំពាវនាវដល់ពលរដ្ឋដែលមានជីវភាពលំបាកទៅធ្វើការកំណត់អត្តសញ្ញាណនៅសាលាឃុំដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់ឆ្លើយតបនឹងសម្ពាធអតិផរណា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ពលរដ្ឋដែលមានជីវភាពលំបាក និងមានសមាជិកគ្រួសារមានភាពងាយរងគ្រោះទាក់ទងទៅកាន់ឃុំ សង្កាត់មូលដ្ឋានដើម្បីទទួលបានការកំណត់អត្តសញ្ញាណ និងប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងអំឡុងពេលនៃវិបត្តិសម្ពាធអតិផរណា។

ក្រុមគ្រួសារដែលមានសមាជិកងាយគ្រោះ ១ក្នុងចំណោម៥ ដែលអាចទៅស្នើសុំប្រាប់ឧបត្ថម្ភនេះមានដូចជាគ្រួសារដែលមាន ជនមានពិការភាព កុមារអាយុក្រោម២ឆ្នាំ ជនចាស់ជរាមានអាយុចាប់ពី៦០ឆ្នាំឡើង ស្ត្រីជាមេគ្រួសារ និងរស់នៅដោយគ្មានស្វាមី គ្រួសារដែលមានសមាជិកសុទ្ធសឹងជាកុមារ និងមនុស្សចាស់ជរា (មិនមានសមាជិកគ្រួសារអាយុពី ១៩-៥៩ឆ្នាំ)។

ក្នុងសារលិខិតចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាកម្មវិធីផ្ដល់សាច់ប្រាក់ដល់គ្រួសាររងគ្រោះឆ្លើយតបនិងអតិផរណានិងចាប់ផ្ដើមបើកលើកទី១ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លើកទី២ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ និងលើកទី៣នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

សម្ដេចតេជោថា៖ «ក្នុងន័យនេះ ខ្ញុំសូមអញ្ជើញគ្រួសារងាយរងហានិភ័យដែលទទួឡបាននូវការកំណត់អត្តសញ្ញាណនិងបានផ្ទៀងផ្ទាត់ឈ្មោះនៅតាមឃុំ សង្កាត់ រួចរាល់ ទៅបើកប្រាក់ឧបត្ថម្ភនៅតាមបញ្ជរវីងណាមួយដែលនៅជិតកន្លែងបងប្អូនរស់នៅ តាមកាលបរិច្ឆេទខាងលើកុំបីខាន»។

គួរឱ្យដឹងផងដែរថា គ្រួសារងាយរងហានិភ័យ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងផែនការ ត្រូវទទួលបានការឧបត្ថម្ភជាសាច់ប្រាក់នឹងទទួលបាន ៩៩ ៩០០រៀលសម្រាប់គ្រួសាររស់នៅរាជធានីភ្នំពេញ ៨៧ ៣០០រៀលសម្រាប់គ្រួសារដែលរស់នៅតាមទីប្រជុំជន និង ៨១ ៣០០រៀលសម្រាប់គ្រួសាររស់នៅតាមទីជនបទ។ បន្ថែមដោយប្រាក់ឧបត្ថម្ភតាមសមាជិកគ្រួសារផងដែរក្នុងម្នាក់ទទួលបាន ២៨ ០០០រៀល សម្រាប់អ្នករស់នៅរាជធានីភ្នំពេញ ២៤ ០០០រៀលសម្រាប់អ្នករស់នៅតាមទីប្រជុំជន និង២០ ០០០រៀលសម្រាប់អ្នករស់នៅតាមជនបទ។

លើសពីនេះរដ្ឋាភិបាលក៏សម្រេចបើកផ្ដល់ថវិកាជំនួយសាច់ប្រាក់ដល់គ្រួសារដែលងាយរងគ្រោះពីទឹកជំនន់ដែលមានចំនួន ១៦ខេត្តរាជធានីរួមមាន រាជធានីភ្នំពេញ ខេត្តកណ្ដាល តាកែវ ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្នុំ ក្រចេះ កំពង់ឆ្នាំង ព្រៃវែង កំពត ស្វាយរៀង និងឧត្តរមានជ័យ។ ដែលគ្រួសារងាយរងហានិភ័យក្នុងតំបន់ទាំងនេះនឹងទទួលបាន ៨ម៉ឺនរៀលក្នុងមួយគ្រួសារ និងបូកបន្ថែមទៅតាមចំនួនសមាជិកគ្រួសារក្នុងម្នាក់ទទួលបាន ១៦ ០០០រៀល រួមទាំងបូកបន្ថែមផងដែរប្រសិនជាមានកុមារក្រោម៥ឆ្នាំ ជនមានពិការភាព និងមនុស្សចាស់ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក