ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្វីជាកម្មវិធីសន្ទនាជាមួយបុរស?

ភ្នំពេញ៖ សន្ទនាជាមួយបុរស ជាកម្មវិធីផលិតនូវសារ មាតិកា និងកិច្ចពិភាក្សាជាសម្លេងនិងវីឌីអូ (Podcast) នៃការសន្ទនារវាង លោក សំហេង បុរស ជាមួយមនុស្សមកពីគ្រប់មជ្ឈដ្ឋាន ជាភាសាខ្មែរដែលមានអក្សរខាងក្រោមជាភាសាអង់គ្លេស។

កិច្ចពិភាក្សាទាំងនេះ ជំរុញឱ្យមានការរៀនសូត្រ ការស្រាវជ្រាវ ការបង្កើតថ្មី និងការធ្វើសកម្មភាពដើម្បីការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងជីវិតរបស់ បុរសផ្ទាល់ព្រមទាំងភ្ញៀវដែលគាត់បានពិភាក្សាវិភាគវែកញែកជាមួយ ព្រមទាំងទស្សនិកជននិងអ្នកស្តាប់ផងដែរ។

លោក សំហេង បុរស ក៏ចែករំលែក និងរៀនពីបទពិសោធន៍របស់គ្នាទៅវិញទៅមក។ ប្រធានបទដែលត្រូវបានពិភាក្សា អាចទាក់ទងនឹង យុវជនកម្ពុជា សិល្បៈ ការច្នៃប្រឌិត កិច្ចការសង្គម គាំពារសង្គម ប្រព័ន្ធជំនួយសង្គមកម្ពុជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា (S.T.E.A.M) ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន និងអាជីព និងអ្វីផ្សេងទៀតដែរគួរឱ្យចាប់អារម្មណ៍និងមានប្រយោជន៍។

គួរឱ្យដឹងផងដែរថា លោក សំហេង បុរស ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាល មូលនិធិជាតិជំនួយសង្គម (NSAF) និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY)។

ការសម្ពោធកម្មវិធីសន្ទនាជាមួយបុរស និងការចាក់បញ្ចាំងអនឡាញលើទំព័រ YouTube ផ្លូវការរបស់ លោក សំហេង បុរស នូវ វីឌីអូ ភាគទីមួយ នៃកម្មវិធីសន្ទនាជាមួយបុរស នៅរាត្រីថ្ងៃទី៧ធ្នូរម៉ោង៧យប់ រយ:ពេល ៣៣នាទី តាមរយ: https://www.youtube.com/watch?v=1A-TvlLszAQ

ដើម្បីទាញយករូបថតពីកម្មវិធី #សន្ទនាជាមួយបុរស Photo credit: KUN Sunrethy:

https://drive.google.com/drive/folders/1_3dbEwl4jANBrr1KVX2_nmbc3DTXUwq4?usp=sharing

https://drive.google.com/drive/folders/16ESm4yJ36kXF4mfqzZJD8hgpactqp_Yq?usp=sharing

ក្រៅពីនេះលោកអ្នកក៏អាចទទួលបាននូវមតិ ការវិភាគ និងទស្សនាទានរបស់លោក សំហេង បុរស ក្នុង thebettercambodia.com ក្នុងទំព័រ https://thebettercambodia.com/author/samheng-boros/ ផងដែរ។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក