ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡាប្រណាំងរថយន្ត F1 Grand Prix នៅចិនត្រូវបានលុបចោល ៤ឆ្នាំជាប់ៗគ្នា

ចិន៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត F1 Grand Prix ត្រូវបានប្រកាសលុបចោលសាជាថ្មីម្តងទៀតកាលពីថ្ងៃសុក្រម្សិលមិញនេះ​ ដែលជាលុបចោលការប្រកួត Grand Prix ៤ឆ្នាំជាប់ៗគ្នា ខណៈក្រុមការងាររៀបចំព្រឹត្តិការណ៍នេះកំពុងសម្លឹងរកទីតាំងថ្មីជំនួសការប្រកួតក្នុងប្រទេសចិន។ ការលុបចោលការប្រកួតនេះត្រូវបានគេដឹងថា គឺជាផ្នែកមួយនៃវិធានការយ៉ាងរឹតត្បិតរបស់រដ្ឋាភិបាល ក្នុងគោលបំណងទប់ស្កាត់ការរាលដាលនៃវីរុសកូវីដ-១៩ ឡើងវិញ ដែលជាបញ្ហាកង្វល់របស់ចិន។ 

គួរបញ្ជាក់ថា ព្រឹត្តិការណ៍៍ប្រណាំង F1 នៅទីក្រុងសៀងហៃ នាឆ្នាំ២០២៣ នេះ គឺជាគម្រោងនៃការរៀបចំការប្រកួតនៅទឹកដីចិនឡើងវិញជាលើកដំបូង ក្រោយខកខានការប្រកួតតាំងពីឆ្នាំ២០១៩ មក ខណៈកាលបរិច្ឆេទនៃការប្រកួតត្រូវបានកំណត់យកនៅថ្ងៃទី១៦ ខែមេសាខាងមុខនេះ ដែលជាជុំទី៤ នៃការប្រកួត ២៤ទីលានរបស់ Grand Prix។ 

ការលុបចោលការប្រកួតនៅប្រទេសចិននេះមិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ Grand Prix ឡើយ ពោលគឺនាយកប្រតិបត្តិ Formula One លោក Stefano Domenicali​ បានលើកឡើងថា ផ្អែកតាមស្ថានការណ៍បច្ចុប្បន្ននៅចិន និងតាមការវិភាគរបស់ក្រុមការងារ F1 ច្បាស់ណាស់ថា ចិននឹងលុបចោលការប្រកួតនេះសាជាថ្មីម្តងទៀត។ ក្រុមការងារ F1 បាននឹងកំពុងពិចារណាទៅលើការស្វែងរកទីតាំងជំនួសថ្មីមួយ ដោយការប្រកាសទីតាំងប្រកួតថ្មីនេះនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ។ 

គួរបញ្ជាក់ថា ចិន កំពុងអនុវត្តគោលការណ៍ ZERO-Covid ដែលជាគោលការណ៍រឹតត្បិតជាខ្លាំងក្នុងការបង្ការការឆ្លងរាលដាលកូវីដ-១៩ ដោយក្នុងនោះរួមបញ្ចូលទាំងការដាក់ឱ្យនៅដាច់ដោយឡែក និងព្យាយាមនៅទីតាំងដែលកំណត់មួយសម្រាប់អ្នកវិជ្ជមានកូវីដ-១៩ ជាដើម។ កន្លងមកក្រុមការងារ និងអ្នករៀបចំបានព្យាយាមស្វះស្វែងរកដំណោះស្រាយដើម្បីរៀបចំការប្រកួតនៅទីលានក្នុងប្រទេសចិន ប៉ុន្តែកត្តានៃការធ្វើដំណើរចូលពីក្រុមធំៗចំនួន ១០ និងមនុស្សរាប់សិបនាក់ត្រូវហោះចូលមកកាន់ប្រទេសចិន គឺជាឧបសគ្គធំបំផុតមួយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក