ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជើងឯក Cambodian Premier League នឹងអបអរក្រោយឈ្នះពានមួយថ្ងៃ

ភ្នំពេញ៖ តាមទំព័រហ្វេសប៊ុកផ្លូវការនៃលីគកំពូលកម្ពុជា "Cambodian Premier League" បានបញ្ជាក់ឱ្យដឹងនៅព្រឹកនេះថា សម្រាប់ក្រុមដែលជាជើងឯករដូវកាល ២០២២ នៃលីគកំពូលកម្ពុជា នឹងត្រូវរៀបចំពិធីប្រគល់ជើងឯក និងពានរង្វាន់ នៅមួយថ្ងៃបន្ទាប់ពីការប្រកួតបញ្ចប់ ពោលគឺនៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២២ នៅកីឡដ្ឋានរបស់ក្លិបដែលជាម្ចាស់ជើងឯកតែម្តង។ 

គួរឱ្យដឹងថា ការប្រកាសបែបនេះទំនងជាធ្វើឡើងដោយសារតែការប្រជែងជើងឯកនៃក្របខណ្ឌ Cambodian Premier League កំពុងស្ថិតក្នុងភាពស្វិតស្វាញ ខណៈក្រុមដែលកំពុងមានលទ្ធភាពប្រជែងជើងឯកមានដល់ទៅ ៣ក្លិបដែលរួមមាន ក្លិបភ្នំពេញក្រោន,​ ក្លិបវិសាខា និងក្លិបព្រះខ័័នរាជស្វាយរៀង ដែលធ្វើឱ្យក្រុមការងារមានភាពពិបាកក្នុងការរៀបចំទីតាំងអបអរម្ចាស់ជើឯកភ្លាមៗក្រោយបញ្ចប់ការប្រកួត។

ការប្រកួតកាត់សេចក្តីស្វែងរកជើងឯកនៃក្របខណ្ឌ Cambodian Premier League ២០២២ នឹងធ្វើឡើងនៅយប់ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២២ នេះ ដោយក្រុមការពារជើងឯកភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន ស្មាត អ អេស អិន របស់ខ្លួន ស្វាគមន៍ក្រុមគូប្រជែងចាស់វស្សា បឹងកេត នាវេលាម៉៉ោង ៦៖៣០នាទីល្ងាច ខណៈព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ស្វាគមន៍ក្រុមវិសាខា នាវេលាម៉៉ោង ៦៖៣០នាទីល្ងាចដូចគ្នា ដើម្បីប្រជែងក្តីសង្ឃឹមគ្រងជើងឯករដូវកាល ២០២២ នេះ។

រំឮកឡើងវិញថា សម្រាប់ការប្រគល់ជើងឯកក្រុមលីគលំដាប់ទី២ ឬ Cambodian League ២ កន្លងមក ក៏ក្រុមហ៊ុន Cambodia League Company ធ្លាប់បានរៀបចំប្លែកមួយបែបដែរ ពោលគឺការប្រគល់ពានរង្វាន់ជើងឯកលីគ២ ធ្វើឡើងនៅក្នុងផ្សារទំនើប ដោយកាលណោះមាន ៣ក្រុមប្រជែងជើងឯកនៅសប្តាហ៍ចុងក្រោយរួមមាន អគ្គិសនីកម្ពុជា, អាយ អេស អាយ ដង្កោសែនជ័យ និងនគរបាលជាតិ ដោយជើងឯកបានទៅលើក្រុមបាល់ទាត់អគ្គិសនីកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក