ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គ្រូបង្វឹកជម្រើសជាតិណាខ្លះរបូតតំណែងក្រោយធ្លាក់ពីព្រឹត្តិការណ៍ FIFA World Cup ?

អន្តរជាតិ៖ ជាការពិតណាស់ គ្រប់ប្រជាជាតិទាំងអស់ដែលបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup តែងមានក្តីរំពឹងខ្ពស់ក្នុងការបង្ហាញខ្លួនតំណាងឱ្យ​​ប្រទេសជាតិ ក្រោយប្រកួតប្រជែងយ៉ាងស្វិតស្វាញពីក្នុងទ្វីបរបស់ខ្លួន ដើម្បីទទួលបានកៅអីនៅវគ្គចែកពូល។ យ៉ាងណាមិញ បាល់ទាត់ជាកីឡាដែលពិបាកស្មានជាមុន ជាក់ស្តែងក្រុមល្អៗជាច្រើនបានធ្លាក់ចេញពីការប្រកួតត្រឹមវគ្គចែកពូល ដែលនាំឱ្យក្រុមទាំងមូលខកចិត្ត ហើយរហូតដល់រង្គោះរង្គើកៅអីគ្រូបង្វឹកដែលជាក្បាលម៉ាស៊ីនទៀតផង។ 

គិតមកដល់ពេលនេះ មានគ្រូបង្វឹកក្រុមជម្រើសជាតិមួយចំនួនបានលាលែងពីតំណែង ខ្លះត្រូវបញ្ចប់កុងត្រាតែម្តងក្រោយធ្លាក់ពី World Cup ដែលមានដូចខាងក្រោម៖ 

១. លោក Gerardo Martino គ្រូបង្វឹកជម្រើសជាតិម៉ិចស៊ិច៖ លទ្ធផល ៣ប្រកួត រួមមាន ស្មើ 0-០ ជាមួយប៉ូឡូញ, ចាញ់អាហ្សង់ទីន ២-០ និងចុងក្រោយឈ្នះអារ៉ាប៊ីសាអូឌីត ១-២ តែធ្លាក់ចេញដោយគម្លាតគ្រាប់បាល់ចំណេញមួយគ្រាប់ ទល់នឹងប៉ូឡូញ។ លោក Gerardo Martino ជាគ្រូបង្វឹកមានប្រាក់ឈ្នួលខ្ពស់ជាងគេលំដាប់ទី៦ ក្រុមចំណោមក្រុមទាំង ៣២ នៅ World Cup។

២. លោក Roberto Martínez គ្រូបង្វឹកជម្រើសជាតិប៊ែលហ្សិក៖ លទ្ធផល ៣ប្រកួត រួមមាន ឈ្នះកាណាដា ១-០,​ ចាញ់ម៉ារ៉ុក ២-០ និងចុងក្រោយស្មើក្រូអាត ០-០។ ប៊ែលហ្សិកបានត្រឹមឈរលេខ ៣ ក្នុងពូលពីក្រោម ម៉ារ៉ុក និង ក្រូអាត។ ប៊ែលហ្សិក​ ជាក្រុមដែលគេគិតថានឹងឈានចូលជ្រៅក្នុងព្រឹត្តិការណ៍ FIFA World Cup ប៉ុន្តែផ្ទុយទៅវិញ លទ្ធផលនេះធ្វើឱ្យលោក Roberto Martínez ត្រូវចែកផ្លូវជាមួយក្រុមជម្រើសជាតិប៊ែលហ្សិកត្រឹមប៉ុណ្ណឹង។

៣. លោក Otto Addo គ្រូបង្វឹកជម្រើសជាតិហ្គាណា៖ ជាមួយលទ្ធផលឈ្នះ ១ ចាញ់ ២ ក្នុងព្រឹត្តិការណ៍ FIFA World Cup ហ្គាណាឈរបាតតារាងក្នុងពូល H ពីក្រោមក្រុមជម្រើសជាតិព័រទុយហ្គាល់ កូរ៉េខាងត្បូង និងអ៊ុយរូហ្គាយ។ ជំនួបចុងក្រោយដែលត្រូវការឈ្នះជាចាំបាច់ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ប៉ុន្តែហ្គាណាមិនអាចធ្វើបាន​ នាំឱ្យលោក Otto ត្រូវចែកផ្លូវជាមួយក្រុមជម្រើសជាតិហ្គាណាតែម្តង។

ក្រៅពីបុរសទាំងបីរូបខាងលើនេះ ក៏នៅមានគ្រូបង្ចឹកជាច្រើនទៀតដែលកំពុងប្រឈមនឹងកំដៅជាមួយកៅអីជម្រើសជាតិរួមមាន លោក Félix Sánchez (គ្រូបង្វឹកក្រុមជម្រើសជាតិកាតា), លោក Carlos Queiroz (គ្រូបង្វឹកក្រុមជម្រើសជាតិអ៉ីរ៉ង់), លោក Rob Page (គ្រូបង្វឹកក្រុមជម្រើសជាតិវែលស៍), លោក Kasper Hjulmand (គ្រូបង្វឹកក្រុមជម្រើសជាតិដាណឺម៉ាក), លោក Diego Alonso (គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយរូហ្គាយ), លោក Dragan Stojković (គ្រូបង្វឹកក្រុមជម្រើសជាតិស៊ែប៊ី) និងជាពិសេស លោក Hansi Flick (គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់) ជាដើម ដែលសុទ្ធតែធ្វើមិនបានល្អក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២២ នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក