ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វគ្គ ១៦ក្រុមចុងក្រោយជើងឯកបាល់ទាត់ពិភពលោក FIFA World Cup ផ្លូវការ

កាតា៖ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញពីថ្ងៃបើកឆាកការប្រកួតកាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២២ មកទល់នឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ នេះ ព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក FIFA World Cup ២០២២ បានរកឃើញក្រុមឡើងទៅវគ្គ ១៦ក្រុមចុងក្រោយជាផ្លូវការហើយ។ 

ជាមួយរូបមន្តដែលបានកំណត់តាំងពីមុនការចាប់ឆ្នោតបែងចែកពូល FIFA បានកំណត់ក្រុមដែលត្រូវប៉ះគ្នានៅវគ្គ ១៦ក្រុមចុងក្រោយដូចតទៅ៖  ក្រុមលេខ ១ ពូល A  ប៉ះក្រុមលេខ ២ ពូល B, ក្រុមលេខ ១ ពូល B ប៉ះក្រុមលេខ ២ ពូល A, ក្រុមលេខ ១ ពូល C ប៉ះក្រុមលេខ ២ ពូល D, ក្រុមលេខ ១ ពូល D ប៉ះក្រុមលេខ ២ ពូល C, ក្រុមលេខ ១ ពូល E ប៉ះក្រុមលេខ ២ ពូល F, ក្រុមលេខ ១ ពូល F ប៉ះក្រុមលេខ ២ ពូល E, ក្រុមលេខ ១ ពូល G ប៉ះក្រុមលេខ ២ ពូល H និង ក្រុមលេខ ១ ពូល H ប៉ះក្រុមលេខ ២ ពូល G។

តាមរូបមន្តដែលបានកំណត់ទុកនេះ ក្រុមដែលនឹងត្រូវប៉ះគ្នានាវគ្គ ១៦ក្រុមចុងក្រោយរួមមាន៖ ហូឡង់ ប៉ះ សហរដ្ឋអាមេរិក ដែលប្រកួតមុនគេនៅយប់នេះវេលាម៉ោង ១០យប់, អាហ្សង់ទីន ប៉ះ អូស្រ្តាលី, បារាំង ជួបជាមួយ ប៉ូឡូញ, អង់គ្លេស ប៉ះ សេណេហ្គាល់, ជប៉ុន ប៉ះ ក្រូអាត, ប្រេស៊ីល ប៉ះ កូរ៉េខាងត្បូង, ម៉ារ៉ុក ប៉ះ អេស្ប៉ាញ និង ព័រទុយហ្គាល់ ជួប ស្វីស ដែលជាការប្រកួតចុងក្រោយគេនៅវគ្គ ១៦ក្រុម ខណៈវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក