ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនបរទេសជាង១០០នាក់បន្ថែមទៀតត្រូវបានបណ្តេញចេញពីកម្ពុជា

ភ្នំពេញ៖ ជនបរទេសជាង១០០នាក់បន្ថែមទៀត ត្រូវបានអគ្គនាយកដ្ឋានអន្តប្រវេសន៍បណ្តេញចេញពីកម្ពុជាចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២។

ជនបរទេសទាំង១០៤នាក់ ក្នុងនោះស្រី២៤នាក់ មាន៥សញ្ជាតិ ដោយជនជាតិវៀតណាមចំនួន៩៥នាក់ ចិនចំនួន៤នាក់ ឥណ្ឌាចំនួន២នាក់ អាមេរិកចំនួន១នាក់ និងឡាវចំនួន២នាក់។

ជនបរទេសទាំងនោះត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាល ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដោយអនុលោមតាមច្បាប់ស្តីពីអន្តោប្រវេសន៍។

ការបណ្តេញចេញជនបរទេសទាំង ១០៤នាក់នោះ គឺពាក់ព័ន្ធនឹងបទល្មើសលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ដែលល្មើសនឹងច្បាប់ស្ដីពីអន្តោប្រវេសន៍។ តាមច្បាប់ស្តីពីអន្តោប្រវេសន៍ ពួកគេនឹងគ្មានសិទ្ធិមកកម្ពុជារយៈពេល៣ឆ្នាំបន្ទាប់ពីបណ្តេញចេញពីកម្ពុជា។

គូសរំលឹកថា កាលពីថ្ងៃទី០៧ ដល់០៨ ខែវិចិ្ឆកា ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានបណ្តេញជនបរទេសចំនួន ១៣០នាក់ចេញពីកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក