ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ជនសង្ស័យជនជាតិវៀតណាម និងខ្មែរចំនួន ៥នាក់ ត្រូវបានចាប់ខ្លួនពាក់ពន្ធ័បទល្មើសជួញដូរគ្រឿងញៀន

ព្រះសីហនុ៖ ជនសង្ស័យចំនួន ៥នាក់ ដោយ ២នាក់ជាជនជាតិខ្មែរ និង៣នាក់ទៀតជាជនជាតិវៀតណាម ត្រូវបានកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បង្ក្រាបនិងឃាត់ខ្លួម ក្នុងអំឡុងចុះប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធនឹងបទល្មើសជួញដូរគ្រឿងញៀនខុសច្បាប់។

ជនសង្ស័យទាំង៥នាក់នោះ ឈ្មោះ សរិទ្ធ ឧត្តមមិនា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ឈ្មោះ រី រ៉ាដូ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ ឈ្មោះ TRAN THI THAO ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិ វៀតណាម ឈ្មោះ VUONG DINH NHAM ANH ភេទ ប្រុស អាយុ ៣១ឆ្នាំ ជនជាតិ វៀតណាម និងឈ្មោះ DANG VAN DAT ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម។

អាជ្ញាធរបានដកហូតវត្ថុតាង និងសារធាតុញៀនគ្រប់ប្រភេទពីជនសង្ស័យប្រុសស្រីចំនួន២នាក់នោះ ដូចជា កញ្ឆាក្រៀមចំនួន ៨១កញ្ចប់ ថ្នាំញៀនកញ្ចប់ទំពាំងបាយជូពណ៌ខៀវ ៥០កញ្ចប់ ថ្នាំញៀនកញ្ចប់សញ្ញាម្កុដពណ៌ឈាមជ្រូក ៤៧ កញ្ចប់ ថ្នាំញៀនកញ្ចប់ពណ៌ក្រហមសញ្ញារូបសេះ ៤៥កញ្ចប់ ថ្នាំញៀនកញ្ចប់ពណ៌លឿង ៤ កញ្ចប់ ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣១៩កញ្ចប់ ថ្នាំគ្រាប់ពណ៌ក្រហមចំនួន ៨០៧គ្រាប់ ថ្នាំគ្រាប់ពណ៌ប្រផេះចំនួន ៦៤៥គ្រាប់ ថ្នាំគ្រាប់ពណ៌ទឹកសណ្តែកចំនួន ៨៩គ្រាប់ ថ្នាំគ្រាប់ពណ៌លឿងចំនួន ៣គ្រាប់ និងទូរសព្ទដៃចំនួន ៩គ្រឿង ជញ្ជីងថ្លឹងចំនួន ៨គ្រឿង សម្ភារវេចខ្ចប់មួយចំនួន លិខិតឆ្លងដែនចំនួន១ កាតមួយចំនួន និងម៉ូតូចំនួន ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់នោះត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសួរនាំ និងបន្តចាត់ការតាមនិតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក