
Fan ណាខ្លះចង់ជួប លោក ខាយ ម្ចាស់បទ Mascara ទឹកភ្នែក កុំភ្លេចមកភោជនីយដ្ឋានស័ក្តិការ៉ា-Sakkara Pub ស្អែកនេះ
ភ្នំពេញ៖ ហ្វេនៗណាខ្លះដែលចង់ជួបតារាចម្រៀងលោក ខាយ ម្ចាស់បទ Mascara ទឹកភ្នែក អាចអញ្ជើញមកទស្សនា និងស្តាប់លោកច្រៀងដោយផ្ទាល់នៅល្ងាចម៉ោង៧ថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ នៅភោជនីយដ្ឋានស័ក្តិការ៉ា-Sakkara Pub ដែលស្ថិតនៅផ្ទះលេខ#50 ផ្លូវលេខ៣២២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ។
ដើម្បីកុំឱ្យខកខានជួប Idol របស់ខ្លួន សូមរួសរាន់កក់តុពីភោជនីយដ្ឋានស័ក្តិរ៉ា-Sakkara Pub ចាប់ពីឥឡូវនេះតាមរយៈលេខទូរសព្ទ ០១៧ ៨៣៨ ៨៨៩។
ស័ក្តិការ៉ា-Sakkara Pub គឺភោជនីយដ្ឋានបែបយុវវ័យដែលទើបតែបង្កើតថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អតិថិជន ជាពិសេសគឺយុវវ័យសម័យថ្មី តាមរយៈភាពច្នៃប្រឌិតនៃការតុបតែងលម្អហាង គួបផ្សំនឹងម្ហូបអាហារដែលមានតម្លៃសមរម្យផងដែរ។
តាមរយៈការបើកដំណើរការ «ស័ក្តិការ៉ា-Sakkara Pub» អស់រយៈពេល៣ខែកន្លងមកនេះ ទទួលបានការទាក់ទាញយុវវ័យជាច្រើនចូលមកពិសារអាហារនិងជួបជុំគ្នា ក្រោមបរិយាកាសរីករាយ ពន្លឺស្រទន់បណ្ដែតខ្លួនតាមតន្ត្រីដែលកំពុងលេងលើឆាកយ៉ាងរណ្ដំផងដែរ៕