ភ្នំពេញ៖ ពិធីការិនីជើងចាស់ដែលយើងតែងតែឮសំឡេងបរិយាយរបស់គាត់នៅក្នុងកម្មវិធី និងព្រឹត្តិការណ៍កីឡាធំៗ លោកស្រី ប្រាក់ សម្ផស្ស ត្រូវបានមនុស្សមួយក្រុមប្រើប្រាស់ពាក្យប្រមាថរហូតដល់ចង់ប្រើប្រាស់ហិង្សាលើរូបគាត់ទៀត បន្ទាប់ពីពួកគេខឹងសម្បារត្រង់ដែលអ្នកស្រីមិនបានបរិយាយពីលោក វណ្ណដា ក្រោយពីវណ្ណដាច្រៀងចប់។
អ្នកទាំងនោះមានអាខោនហ្វេសបុកឈ្មោះ Stella Lee អាខោនឈ្មោះ Ni Na និងម្នាក់ទៀតមានឈ្មោះអាខោន RA Yuth។
Stella Lee បានសរសេរនៅលើអាខោនហ្វេសបុករបស់នាងដោយប្រមាថថា៖ «និយាយថាពិធីករមួយណាសម្លេងដូចធុងដាក់ប៉េត្រូនោះ (boy or girl m not sure) ពេល Vanda ច្រៀង និងច្រៀងចប់អត់មាននិយាយអីសោះ ហើយលោកតា គង់ណៃ អង្គុយនៅហ្នឹង GG តនិយាយពីគាត់តិចអត់បាន គាត់ក៏ជាជនពិការដែរមិច GG និយាយតែឈ្មោះ G-Devit មានបទបន្ទាប់ៗរហន់ៗ មិច GG ខ្លាចអត់បានរាំញីកែងជើងហីមិច GG ប្រឹងចង់ដាច់ កន្លើតហើយនៅសម្តេចអត់នៅមើលទៀត កម្មវិធីបិនណាណីធ្វើពិធីករអត់ស្គាល់អីហៅថាការអោយតម្លៃការសម្ដែងសិល្បករផង GG ចប់កម្មវិធីហ្នឹង គេថែមលុយធីបអោយប៉ុន្មាន? GG ពិធីករត GG treat artist so Unfairly, GG Treat Vanda unfairin GG Treat គង់ណៃអត់ស្មើភាពណា MJKJ PKY បើអញនៅ Agency ដូចមុន ពិធីកររេសរី GG អញ Blacklist ហើយ Client ចង់បានក៏អញអត់យកដែរ។ Ps. ចង់ឃើញមុខពិធីករហ្នឹងអ្នកណាមានរូបផ្ញើរមើលផង ទុក blacklist រវល់មើលកូនគ្មានពេលស្វែងរករូបភាពទេ»។
សម្រាប់ជាព័ត៌មាន GG គឺស្នើនឹងពាក្យហៅស្ត្រីដាច់សាច់បំផុត។
បន្ទរពីក្រោយដោយអាខោនដែលមានឈ្មោះថា RA Yuth ដែលថាចង់វាយទៅលើលោកស្រី ប្រាក់ សម្ផស្ស រួមទាំងប្រមាថដល់អ្នករៀបចំកម្មវិធីផងដែរ។
RA Yuth សរសេរថា៖ «វ៉ៃចោលទៅ ម* MC នឹង»។
ឥឡូវនេះអាខោន Stella Lee និងអាខោនឈ្មោះ Ni Na បានបិទជាបណ្ដោះអាសន្នហើយក្រោយពីមានផ្ទុះរឿងនេះ ខណៈអាខោនរបស់ RA Yuth នៅបើកធម្មតា។
អាខោនរបស់ RA Yuth ដែលមាន Link: https://web.facebook.com/ra.yuth.988 ដែលមើលទៅទំនងជាភេទទីបី បានការពារសេចក្ដីប្រមាទរបស់ខ្លួនបន្ថែមក្នុងផុសរបស់ខ្លួនផងដែរថាលោកមិនចាំបាច់បកស្រាយទេ ថែមទាំងនៅតែចង់វាយទៅលើពិធីករដដែល។
ក្នុងផុសមួយដែលឆ្លើយតបទៅនឹងអ្នកផ្ដល់យោបល់ RA Yuth បានសរសេរថា៖ «នឹងបើស្រុកគេ គេគប់បែកក្បាលហើយ។ […] ខ្ញុំអត់ fan ខាងណាទេ តែ MC គួររៀននិយាយពាក្យណាគួរ ពាក្យណាមិនគួរ បទពិសោធន៍វាវែងណាស់ដែរ ចឹងគួរយល់ទៅ ម៉េចៗ សារេដាក់ b Jimmy ទៅអោយគាត់ចូរនិវត្តន៍ ខ្លះទៅ»។
ទោះបីជារងការប្រមាទពីក្រុមមនុស្សអសីលធម៌បែបនេះក្ដី ក៏ពិធីការិនីដែលបានបំពេញការងារជាង៤០ឆ្នាំមកនេះបានឆ្លើយតបដោយមានសីលធម៌ថា៖ «Stella Lee ពួកយើងសុទ្ធតែជាមន្រ្តីរាជការ ជាពិសេសនាងខ្ញុំបំពេញការងារលើវិស័យកីឡា៤២ឆ្នាំហើយ ពួកយើងមិនបំរើឲ្យវិស័យឯកជនណាមួយក្រៅពីកីឡានោះឡើយ ការគោរពឱនលំទោនចំពោះថ្នាក់ដឹកនាំ ក៏ដូចជាចាស់ព្រឹទ្ធាចារ្យ គឺចេញពីបេះដូងមិនក្លែងក្លាយទេ ពួកយើងសប្បាយរំភើបចិត្តជាមួយមិត្តអ្នកគាំទ្រ រហូតស្រក់ទឹកភ្នែក សម្រែកហ៊ោកញ្ជ្រៀវអបអរសាទរដល់វីរ:សិល្បៈ ជាពិសេសលោកព្រឹទ្ធាចារ្យ គង់ ណៃ ពីសំណាក់ហ្វេនៗទាំងអស់ ជាកម្លាំងចិត្តជម្រុញឱ្យពួកយើងបំពេញការងារមិននឿយហត់ឡើយ។ អរគុណប្រិយមិត្តអ្នកគាំទ្រទាំងអស់» ។
ការប្រមាទលើពិធីការិនីជើងចាស់នេះត្រូវបានមហាជនប្រតិកម្មស្ទើគ្រប់គ្នា ក្នុងនោះមានទាំងអ្នកគាំទ្រលោក វណ្ណដា ផងដែរដោយថាជាការប្រមាទ គ្មានសីលធម៌ ថែមទាំងប៉ះពាល់ដល់អ្នកគាំទ្រលោក វណ្ណដា ដែលត្រឹមត្រូវផងដែរ។ មានអ្នកផ្ដល់យោបល់ក្នុងហ្វេសបុកខ្លះបានសរសេរថា «វណ្ណដា គ្មានមោទនភាពនឹងមានអ្នកគាំទ្ររបៀបនេះទេ»៕